魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំ ប្រធានាធិបតីអាមេរិកសម្តែងការកោតសរសើរដល់ប្រទេសចិនចំពោះការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃជំងឺ Covid-19

2020-03-01 16:32:36 cri

图片默认标题_fororder_特朗普

    កាលពី​ថ្ងៃទី ​២៩ ​ខែកុម្ភៈ ​តាមម៉ោង​នៅក្នុងតំបន់ ​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​។​លោកត្រាំ ​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ ​Covid-19 ​ប្រកប​ដោយ​ប្រសិទ្ធភាព​ព្រមទាំង​ស្វែងរក​កិច្ចសហ​ប្រតិបត្តិការ​។​

    អំឡុងពេល​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន ​លោកត្រាំ ​បាន​ថែ្លងថា ​រដ្ឋាភិបាល​អាមេរិក​តែងតែ​រក្សា​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន។​លោកត្រាំ ​បានបន្ត​ថា ​ខ្លួន​លោក​ផ្ទាល់​ព្រមទាំង​លោក ​ស៊ីនជីនភីង ​ប្រធានរដ្ឋចិន​រំពឹងថា ​ជំងឺនេះ​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗនេះ។​ប្រទេស​ចិន​បាន​ទទួល​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺនេះ ​ហើយ​នា​ពេល​បច្ចុប្បន្ននេះ ​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​យក​វិធានការ​របស់​ចិន​មួយចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ ​Covid-19 ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស