魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គិតត្រឹមម៉ោង ៩ នៅថ្ងៃទី ១ ខែមីនា ករណីឆ្លងជំងឺ Covid-19 នៅកូរ៉េខាងត្បូងកើនដល់ ៣៥២៦ នាក់

2020-03-01 15:05:29 cri

    តាមដំណឹង​នៃ​ស្ថាប័ន​សុខាភិបាល​កូរ៉េខាងត្បូង​បានឱ្យ​ដឹងថា ​គិតត្រឹម​ម៉ោង ៩ ​នៅ​ថ្ងៃទី ​១ ​ខែមីនា ​ករណី​ឆ្លងជំងឺ ​Covid-19 ​នៅ​កូរ៉េខាងត្បូង​បាន​កើន​ដល់ ​៣៧៦ ​នាក់ ​ធ្វើឱ្យ​ចំនួន​ឆ្លង​ជំងឺ ​Covid-19 ​សរុប​ឡើងដល់​ ៣៥២៦​ នាក់។​

    ក្នុង​ចំណោម​អ្នកឆ្លង​ជំងឺ ​Covid-19 ​ចំនួន ​៣៧៦ ​នាក់ ​មាន ​៣៣៣ ​នាក់​មកពី​ទីក្រុង ​Daegu ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​កូរ៉េខាងត្បូង ​ហើយ​ចំនួន​ករណី​ឆ្លង​ជំងឺ ​Covid-19 ​សរុប​នៅ​ទីក្រុង ​Daegu ​មាន​ដល់ទៅ ​២៥៦៩ ​នាក់​ដែល​ស្មើ​នឹង​ជាង ​៧០ ​ភាគ​រយ​នៃ​ចំនួន​ករណី​ឆ្លងជំងឺ​សរុប​នៅ​កូរ៉េខាងត្បូង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស