孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ត្រៀមរួចជាស្រេចដើម្បីទប់ទល់នឹងរយៈពេលនៃការផ្ទុះជំងឺឆ្លង ខណៈប្រទេសចិនផ្តល់ជំនួយជាសម្ភារៈសម្រាប់បង្ការជំងឺឆ្លងជាច្រើនលើក

2020-03-01 15:34:53 cri

    គិតត្រឹម​ថ្ងៃទី២៩​ខែកុម្ភៈតាម​ម៉ោងតំបន់​ អ៊ីរ៉ង់មាន​អ្នកជំងឺ​ COVID-19 ​ចំនួន៥៩៣​នាក់ ក្នុងនោះ ​ចំនួន១២៣នាក់​បានជាសះស្បើយ​ និង៤៣នាក់​បានស្លាប់បាត់​បង់ជីវិត ។ ថ្ងៃ​ដដែល ​មានអ្នកឆ្លង​ថ្មីចំនួន​២០៥នាក់ ​ក្នុងនោះ​ រួមមាន​តំណាងរាស្ត្រនៃសភា​អ៊ីរ៉ង់ចំនួនពីរ​នាក់ផងដែរ ។

    តាមការផ្សាយនៃ​ស្ថានីយ​ទូរទស្សន៍ជាតិ​អ៊ីរ៉ង់កាលពី​ថ្ងៃទី២៨​ខែកុម្ភៈ​បានឱ្យដឹងថា ​លោក Saeed ​Namaki រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​បានថ្លែងថា ​យោងតាម​ទិន្នន័យ​បង្ហាញថា ​នៅសប្តាហ៍​ក្រោយនេះ​គឺជារយៈពេល​នៃការផ្ទុះជំងឺឆ្លង​ក្នុងកម្រិតខ្លាំង​របស់អ៊ីរ៉ង់ ។​ អំពីការនេះ​ ផ្នែកនានា​របស់អ៊ីរ៉ង់​សុទ្ធតែបាន​ធ្វើការត្រៀម​យ៉ាងសកម្ម ។

    ក្រសួង​សុខាភិបាលអ៊ីរ៉ង់​បានអំពាវនាវ​ម្តងទៀត​ដល់ប្រជាជន​ឱ្យកាត់បន្ថយ​ការធ្វើដំណើរ​និងគោរព​តាម​ការដាស់តឿន​អំពីការបង្ការ​ជំងឺឆ្លង ។

    បន្ទាប់ពី​ស្ថានទូតចិន​ប្រចាំនៅអ៊ីរ៉ង់​បានរួម​វិភាគទានម៉ាស​ចំនួន២សែន​៥ម៉ឺននិងប្រអប់​ថ្នាំតេស្ត​អាស៊ីត​នុយក្លេអ៊ែរ​សម្រាប់មនុស្ស​ចំនួន​៥០០០នាក់​ដល់អ៊ីរ៉ង់​កាលពី​ថ្ងៃទី២៥​និងថ្ងៃទី២៦​ខែកុម្ភៈ​កន្លងមក ​កាលពីថ្ងៃ​ទី២៩ខែកុម្ភៈ ​ក្រុមវេជ្ជបណ្ដិត​ចិន​បាននាំ​សម្ភារៈ​ព្យាបាលជំងឺ​ដែលផ្តល់​ដោយ​ភាគីចិន​ទៅដល់​ក្រុងតេហេរ៉ង់ ។ ​មន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគីចិន​ដែលផ្តល់​សម្ភារៈព្យាបាល​ជំងឺនិង​បច្ចេកទេស​ចំពោះអ៊ីរ៉ង់​ក្នុងគ្រាលំបាកនេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស