孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់នានារបស់ចិន ជំរុញដំណើរការផលិតកម្មនិងបំពេញការងារឡើងវិញយ៉ាងផុលផុស

2020-03-01 14:52:48 cri

    បច្ចុប្បន្ននេះ ​តំបន់នានា​របស់ចិន​កំពុងបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លងផង​ និងខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ចផង​ ។ ​ជាមួយគ្នានេះ ​បានបន្ត​ពង្រឹង​សេវាកម្ម​និងបង្កើន​កិច្ចខិតខំប្រឹង​ប្រែង​ក្នុងការគាំទ្រ​ឥតឈប់ឈរ​ដល់សហគ្រាស​ ដើម្បី​ដំណើរការ​សង្វាក់​ផលិតកម្ម​ក៍ដូចជា​បំពេញ​ការងារ​ឡើងវិញ​ប្រកបដោយ​សណ្តាប់ធ្នាប់ ។

    ចាប់តាំងពី​ដើមខែ​កុម្ភៈឆ្នាំ​២០២០មក​ ក្រុងសឹនចឹន​បានដាក់​ចេញនិង​អនុវត្តនូវ​វិធានការ​គោលនយោបាយ​ចំនួន១៦​សម្រាប់គាំទ្រ​សហគ្រាស​ឆ្លងកាត់​គ្រាលំបាក​ដើម្បីកាត់បន្ថយ​សម្ពាធ​មូលនិធិ​សហគ្រាស​ជាង៦០​ពាន់លានដុល្លារ​ ក្នុងនោះ​មានដូចជា ​ប្រាក់ជួលអគារ ​អគ្គិសនី​ ពន្ធដារ​និងប្រាក់​ធានាសង្គម​ជាដើម ​ដើម្បីផ្តល់​ការគាំទ្រ​បន្ថែមទៀត​ចំពោះ​ដំណើរការ​ផលិតកម្ម​​​និង​បំពេញ​ការងារ​ឡើងវិញ ។

    សម្រាប់​ទីក្រុងសៀងហៃ​ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់ចិន​ ផ្សារទំនើប​បានបើក​ទ្វារជិត​១០០ភាគរយ ។ ​ហាងលក់​ទំនិញធំៗ​ប្រហែល​៩៥ភាគរយ​បាន​ដំណើរការ​អាជីវកម្ម​ជាប្រក្រតី​ឡើងវិញ។ ​ចំណែក​ហាងលក់តូចៗ​បានបើកទ្វារ​៩១,៤ភាគរយ ​។ ​រីឯសហគ្រាស​សំខាន់ៗ​នៃរបរពាណិជ្ជកម្ម​អេឡិចត្រូនិក​ក៍បាន​ដំណើរការ​ឡើងវិញ​ទាំងស្រុង​ផងដែរ។ ​ម៉្យាងវិញទៀត ​ផ្សារលក់​កសិផលបោះដុំ​ក៍បាន​ដំណើរការ​អាជីវកម្ម​ជាថ្មីឡើងវិញ​ទាំងស្រុង ​ខណៈ​ផ្សារបន្លែ​ដែលបាន​បើកមាន​អត្រា៩៧,៨​ភាគរយ ។ ​បច្ចុប្បន្ននេះ ​ប្រភពទំនិញ​សម្រាប់​ផ្គត់ផ្គង់​ដល់ទីផ្សារ​ចំណីអាហារសំខាន់ៗ​និងអាហារ​បន្ទាប់បន្សំ​នៃ​ក្រុងសៀងហៃ​គឺគ្រប់គ្រាន់និង​សម្បូរបែប៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស