李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកអាបេ ស៊ីនហ្សូ នាយករដ្ឋមន្ត្រីជប៉ុនជួបពិភាក្សាការងារជាមួយលោកYangJiechi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសចិន

2020-02-29 15:22:12

      លោក​អាបេ ស៊ីន​ហ្សូ​ នាយករដ្ឋមន្ត្រី​ជប៉ុន ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Yang Jiechi សមាជិក​នៃការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស​ចិន ​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​កិច្ច​ការអន្តរជាតិមជ្ឈិម​ចិន​នៅក្រុង​តូក្យូ​​កាលពី​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ។

       ថ្លែង​ក្នុង​កិច្ច​ជំនួប​ លោក​  Yang Jiechi បាន​បញ្ជាក់​ថា​ ការ​ងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​COVID-19 នៃ​ប្រទេស​ចិន ​ទទួលបាន​លទ្ធផល​យ៉ាង​លេចធ្លោរ ក្រោម​​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ស៊ី ជីន​ភីង ​ប្រធាន​រដ្ឋ​ចិន​ ។   ប្រទេស​ចិន​ មាន​ជំនឿចិត្ត​និង​សមត្ថភាពក្នុងការ​យក​ឈ្នះ​លើ​ជងឺឆ្លង​ ដើម្បី​សម្រេច​បាននូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​សង្គម​​ឆ្នាំ​២០២០ ។    ភាគី​ចិន​សូមថ្លែង​អំណរគុណ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ចំពោះ​ការ​គាំ​ទ្រ​ដ៏​មាន​តម្លៃ​របស់​ជប៉ុន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើក​នេះ​ ។ភាគី​​ចិន​​មាន​ឆន្ទៈបន្ត​ផ្តល់​ការ​គាំទ្រ​និង​ជំនួយដល់​ភាគី​ជប៉ុន ​​ឱ្យ​អស់​ពី​សមត្ថភាព ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។  ទំនាក់ទំនង​រវាង​ចិននិង​ជប៉ុន ​នាពេល​បច្ចុប្បន្ននេះ បាន​រក្សា​និន្នាការ​អភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​ ។ ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន នៅ​ប្រទេស​ជប៉ុន​គឺ​មាន​សារៈសំខាន់យ៉ាង​ក្រៃលែង​ ។ ភាគី​ចិន​រីករាយ​រួម​សហការ​ជាមួយ​ភាគី​ជប៉ុន ​ដើម្បី​ធ្វើ​ការងារ​ត្រៀម​រៀប​ចំ​ឱ្យ​បាន​ល្អ​ ។ ភាគី​ចិន​ គាំទ្រ​យ៉ាង​មុតមាំ​ដល់​​ការ​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូត្យូ​ ប្រទេស​ជប៉ុន ។

       ជា​ការ​ឆ្លើយ​តប​ លោក​អាបេ​ ស៊ីន​ហ្សូ​បាន​ថ្លែ​ង​ថា​ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោកប្រធាន​រដ្ឋ​ចិន​​ស៊ី ​ជីនភីង​នៅ​ប្រទេស​ជប៉ុន​ឆ្នាំនេះ ​គឺ​មាន​សារៈសំខាន់យ៉ាងក្រៃលែង​ ។​ ​ភាគី​ជប៉ុន ​នឹង​ធ្វើ​ការងារ​ត្រៀម​រៀបចំ ​យ៉ាង​ផ្ចិត​ផ្ចង់​ ​ដើម្បី​ធានា​ឱ្យ​ដំណើរ​ទស្សនកិច្ច​នេះ​ទទួល​បាន​ភាព​ជោគ​ជ័យ​និង​ប្រកប​ដោយផ្លែផ្កា​ ។ ភាគី​ជប៉ុន​សូម​វាយ​តម្លៃ​ខ្ពស់ ​ចំពោះលទ្ធផល​នៃ​ការប្រយុទ្ធប្រឆាំ​ងនឹង​ជំងឺ​ឆ្លង​របស់​ចិន​ ហើយរីករាយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ជាមួយ​ភាគីចិន​ ដើម្បី​បញ្ចេញ​សញ្ញា​វិជ្ជមាន​ ដល់​សហគមន៍​អន្តរជាតិ ​ក្នុង​ការ​រួម​សហការ​គ្នា​ដើម្បី​ទប់ទល់​នឹង​បញ្ហាប្រឈម​ផ្នែក​សន្តិសុខ​សុខាភិបាល​​អន្តរជាតិ​៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស