徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា ប្រទេសនានា គួរតែត្រៀមឱ្យបានល្អដើម្បីបង្ការនិងគ្រប់គ្រងជំងឺCovid-19 ឱ្យបានគ្រប់ជ្រុងជ្រោយ

2020-02-29 14:47:08 cri

    កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ លោក​AntonioGuterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​នៅ​ទីស្នាក់ការ​ទូទៅ​អង្គការ​សហប្រជាជាតិ​ថា អង្គការ​សុខភាព​ពិភពលោក​ បាន​លើកកម្ពស់​កម្រិត​វាយតម្លៃ​ហានិភ័យ​នៃជំងឺ​Covid-19​នៅទូទាំងពិភពលោក ដល់​កម្រិត​ខ្ពស់ក្រៃលែង។ ដូច្នេះ ប្រទេសនានា ​គួរតែ​ត្រៀម​ឱ្យបានល្អ​ ដើម្បី​បង្ការ​និងគ្រប់គ្រង​ជំងឺ​Covid-19​ ឱ្យបានគ្រប់​ជ្រុងជ្រោយ ។

    លោកបាន​សង្កត់ធ្ងន់ថា សត្រូវ​ធំបំផុត ​នាពេល​បច្ចុប្បន្ន​មិនមែន​វីរុសទេ ប៉ុន្តែគឺ​ភាពភ័យខ្លាច ពាក្យ​ចចាមអារ៉ាម​និង​ការរើសអើង ។ លោក​អំពាវនាវដល់​ពិភពលោក ឱ្យ​សាមគ្គីគ្នា​និង​សហប្រតិបត្តិការ​គ្នា ហើយប្រទេស​ទាំងអស់ គួរ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន ។ បណ្តាប្រទេសនានា ​ក៏នឹង​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភពលោកផង​ដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស