魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកថែ្លងថា វីរុសមិនមានការផ្លាស់ប្តូរខ្លាំងទេ ហើយវិធានការរបស់ចិនបានចៀសវាងករណីច្រើន

2020-02-28 15:55:49 cri

    លោក ​Tedros ​Adhanom ​Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ថែ្លង​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃទី ​២៦ ​ខែកុម្ភៈ ​ថា ​នាពេល​បច្ចុប្បន្ននេះ​ វីរុស​មិនមាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ទេ​ វិធានការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​របស់​ចិន​បាន​ចៀសវាង​​ករណី​ច្រើន។​វា​បាន​បង្ហាញ​ថា ​វីរុស​នេះ​អាច​ត្រូវ​គ្រប់​គ្រង​បាន ​ប៉ុន្តែ​បណ្តាប្រទេស​នានា​នៅតែ​ត្រូវ​បង្កើន​ការ​គ្រប់​គ្រង​របស់​ខ្លួន។​

    លោក ​Tedros ​Adhanom ​Ghebreyesus ​បាន​ថែ្លងថា ​អង្គការ​សុខភាព​ពិភពលោក​មិន​គួរ​ប្រកាស​ដោយ​ប្រញាប់​ប្រញាល់​អំពី​ការ​រីក​រាល​ដាល​ជាសកល​នៃ​ជំងឺនេះ​ឡើយ​មុន​នឹង​វិភាគ​អង្គហេតុ​ឱ្យបាន​លម្អិត​និង​ច្បាស់លាស់​។​ព្រមពេល​ជាមួយគ្នា​នេះ ​លោក​ក៏បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​នានា​ឱ្យ​ធ្វើ​ការ​ត្រៀម​រៀបចំ​ឱ្យបាន​ល្អ​សម្រាប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លងនេះ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស