孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រៅពីខេត្តហ៊ូបីនិងក្រុងប៉េកាំង ប្រព័ន្ធគមនាគមន៍ផ្លូវល្បឿនលឿននៅតំបន់មហាដីគោកចិនបានដំណើរការជាប្រក្រតីឡើងវិញ

2020-02-28 17:09:09 cri

    តាមដំណឹង​ថ្មីបំផុតនៃ​នាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធគមនាគមន៍​នៃក្រសួង​សន្តិសុខ​សាធារណៈ​របស់ចិន​បាន​ឱ្យដឹងថា​ គិតត្រឹម​វេលាម៉ោង​សូន្យថ្ងៃទី​២៥ខែកុម្ភៈ​ ក្រៅពី​ខេត្តហ៊ូបីនិង​ក្រុងប៉េកាំង​ ការបិទ​ផ្លូវចរាចរណ៍​នៅទូទាំង​ប្រទេសចិន​បានដំណើរការ​ជាប្រក្រតី​ឡើងវិញ ​។ ​ចំណែក​ប្រព័ន្ធ​គមនាគមន៍​សម្រាប់​ដឹកអ្នកដំណើរ​និងដឹកជញ្ជូន​ទំនិញ​បាន​កើនឡើងជា​បន្តបន្ទាប់។ ​សណ្តាប់ធ្នាប់នៃ​ការដឹកជញ្ជូន​ក្នុងប្រព័ន្ធ​គមនាគមន៍​បានដំណើការ​ល្អដូចមុន​ឡើងវិញ​ជាបណ្តើរៗ ។

    តាម​ការឧទ្ទេសនាម​បានឱ្យដឹងថា​ ទូទាំង​ប្រទេសចិន​បាន​លុបចោល​ប៉ុស្តិ៍ត្រួតពិនិត្យ​ជំងឺឆ្លង​នៅលើ​ផ្លូវថ្នល់​សរុបចំនួន​១ម៉ឺន១ពាន់ ​ព្រមទាំង​បាន​ដំណើរការ​បើកច្រក​ចេញចូល​សម្រាប់​ផ្លូវល្បឿន​លឿន​ដែលបាន​បិទកន្លងមក​ឡើងវិញ​ចំនួន​ជាង១១០០​ ។ ​តាមស្ថិតិនៃ​ការចេញចូល​តាមផ្លូវ​ល្បឿនលឿន​ទូទាំង​ប្រទេសចិន​បាន​ឱ្យដឹងថា​ កាលពី​ថ្ងៃទី២៤ខែ​កុម្ភៈ ​បរិមាណ​ចេញចូល​តាមផ្លូវថ្នល់​ល្បឿនលឿន​គឺចំនួន​១៨លាន៨​សែន៤ម៉ឺន​លើក ដែល​ឈានដល់​៧៥,២ភាគរយ​នៃរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស