魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៥៣ នៃក្រុមប្រឹក្សារដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ត្រូវបានធ្វើឡើងនិងបានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

2020-02-28 15:42:52 cri

图片默认标题_fororder_阿拉伯国家

    កាលពី​ថ្ងៃទី ​២៧ ​ខែកុម្ភៈ ​តាមម៉ោង​នៅ​ក្នុងតំបន់ ​កិច្ចប្រជុំ​លើក​ទី ​៥៣ ​នៃ​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​បណ្តាប្រទេសសម្ព័ន្ធ​អារ៉ាប់​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីស្នាក់ការ​ទូទៅ​នៃ​សម្ព័ន្ធ​អារ៉ាប់​នៅ​ទីក្រុង​គែរ ​រដ្ឋធានី​ប្រទេស​អេហ្ស៊ីប។​ប្រធានបទ​នៃ​កិច្ចប្រជុំនេះ ​គឺ ​របៀប​សម្រប​សម្រួល​យន្តការ​ដើម្បី​រួមគ្នា​ទប់ស្កាត់​នឹង​ការរីករាលដាល​នៃ​ជំងឺ ​Covid-19​ នៅក្នុង​តំបន់​។​

    បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​បណ្តាប្រទេសសម្ព័ន្ធ​អារ៉ាប់។​សេចក្តីថ្លែងការណ៍​រួម​នេះ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រទេសចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺនេះ។​ជាមួយគ្នានេះ ​បាន​សម្តែង​ការ​កោតសរសើរ​និង​គាំទ្រ​ចំពោះ​វិធានការ​បង្ការ​របស់​ចិន​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រីករាលដាល​នៃ​ជំងឺ ​Covid-19 ​ព្រម​ទាំង​ឥរិយាបថ​បើក​ទូលាយ​និង​តម្លាភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​ជំងឺ​នេះ។​លើសពី​នេះ​ទៀត ​សេចក្តីថ្លែងការណ៍រួម​ក៏បាន​សង្កត់ធ្ងន់​ថា ​សម្ព័ន្ធអារ៉ាប់​នឹង​រួមសហការ​ជាមួយ​ប្រទេសចិន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺនេះ ​ហើយ​ជឿជាក់ថា ​ប្រទេសចិន​មាន​សមត្ថភាព​ជួយ​បណ្តាប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​ក្នុង​ការ​ទប់​ស្កាត់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ​ដោយ​ជោគជ័យ​៕​

图片默认标题_fororder_阿拉伯国家2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស