孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងជួយគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខក្នុងគ្រាលំបាក

2020-02-28 15:28:05 cri

    កាលពី​ថ្ងៃទី២៧​ខែកុម្ភៈ ​លោកZhao​Lijian ​អ្នកនាំពាក្យនៃ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​ថា ​ប្រទេស​ចិនតាម​ដានយ៉ាងដិត​ដល់នូវ​ការវិវឌ្ឍន៍នៃ​ជំងឺ ​Covid-19 ​ក្នុងប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន។ ​​ប្រទេសចិន​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រនិង​ជំនួយដែល​រដ្ឋាភិបាល​និងប្រជាជន​ប្រទេស​ទាំងពីរ​កូរ៉េខាង​ត្បូងនិង​ជប៉ុនបាន​ផ្តល់ឱ្យ​ប្រទេសចិន​សម្រាប់​ទប់ទល់នឹង​ការរាតត្បាតនៃ​ជំងឺឆ្លង។​ប្រទេសចិន ​ជប៉ុន​និង​កូរ៉េខាងត្បូង​ជាប្រទេស​ជិតខាងដ៏​មេត្រីភាព។ ​ប្រទេសចិន​នឹងមិន​អវត្តមាន​ឡើយ​ក្នុងការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់នឹង​ជំងឺឆ្លង​របស់ប្រទេស​កូរ៉េខាង​ត្បូង​និងជប៉ុន។​

    លោកបន្តថា ​ក្នុង​សភាពការណ៍​នាពេល​បច្ចុប្បន្ន ​ប្រទេសចិន​នឹងពង្រឹង​និងធ្វើឱ្យល្អ​ពេញ​លេញនូវ​យន្តការបន្ទាន់​ក្នុងការសម្រប​សម្រួលនិង​ទាក់ទងគ្នា ​ការពារសុខភាព​និងបង្ការ​ការរាតត្បាត​នៃជំងឺ។ ​ជាមួយគ្នានេះ​ បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន ​បទពិសោធ ​និង​បច្ចេកទេស​ពាក់ព័ន្ធ​ ​ដើម្បីទប់ស្កាត់​ជំងឺឆ្លង ។ ​បន្ថែម​ពីនេះទៀត ​ធ្វើកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ព្យាបាលជំងឺ ​ការស្រាវ​ជ្រាវនិងផលិត​ឱសថនិង​វ៉ាក់សាំង​ ព្រមទាំង​រួមគ្នា​ធ្វើការបង្ការ​និងគ្រប់គ្រង​ជាមួយ​ប្រទេស​ទាំងពីរ ។​ជាពិសេស​ពង្រឹងនូវ​វិធានការ​បង្ការនិង​គ្រប់គ្រង​នៅច្រក​ចេញចូល​គយនិងកាត់​បន្ថយ​ដំណើរ​ទស្សន​កិច្ច​​ឆ្លងដែន​ដែលមិន​ចាំបាច់​នានា៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស