孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យកុហករបស់រដ្ឋមន្ត្រីការបរទេសអាមេរិក និងភាពមិនពិតជាក់ស្តែងរបស់អាមេរិក

2020-02-28 17:05:37 cri

    លោក​ Mike Pompeo រដ្ឋមន្ត្រី​ការបទេសអាមេរិកបាន​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​ក្រុង​ Munich កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ ភាព​បរាជ័យនៃ​សម្ព័ន្ធអន្តរ​អាត្លង់ទិក ត្រូវ​បាន​និយាយ​បំផ្លើស​ ។  បស្ចិមប្រទេស ​កំពុង​ទទួលបាន​ភាព​ជោគជ័យ​ ។ យើង​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ជា​សមូហភាព ”​ ។ ប៉ុន្តែ​ កាលពី​ពេល​ថ្មីៗនេះ​ កាសែត​« The Guardian» ​ប្រទេស​អង់គ្លេស​​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយបាន​បញ្ជាក់​ថា​ ​ប្រសាសន៍​របស់​លោក​ Mike Pompeo បែប​នេះ​ ​គឺ​មិន​មែនជា​ការ​ពិត​ឡើយ​ ។ តាម​ពិត​ រវាង​អាមេរិក​និង​អង់​គ្លេស​មិន​ដែល​ទទូលបាន​ភាព​ជោគជ័យ​ជា​សមូហភាព​ទេ​ ។ ផ្ទុយទៅវិញ បែរ​ជាមិន​ជឿទុកចិត្ត​គ្នា​ទៅវិញនោះទេ ។

   អត្ថបទនេះ​បាន​លើកយកទឡ្ហីករណ៍ចំនួន​ពីរ ទី១ អង់គ្លេស​និង​អាមេរិក​ប្រកាន់​​អាកប្បកិរិយាផ្ទុយគ្នា​ចំពោះ​បញ្ហា​5G​ នៃ​ក្រមហ៊ុន​Huawei ។ ទីពីរ កិច្ច​ជំនួប​មេដឹកនាំ​រវាង​ប្រទេស​ទាំងពីរ​​ ដែល​នឹង​ប្រារព្ធឡើង​នៅ​ចុង​ខែ​មីនា​តាម​ការ​ណាត់​ ត្រូវ​បានលុប​ចោល​ ។ អត្ថបទនេះ​​បាន​បញ្ជាក់​ថា​ ក្រុង​វ៉ាស៊ីនតោន ​មិន​ត្រឹម​តែ បាន​ប្រើប្រាស់គ្រប់មធ្យោបាយ​ទាំងអស់​ដើម្បី​រារាំងដល់​ការ​អភិវឌ្ឍនៃ​ឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​ប៉ុណ្តោះ​ទេ​ ថែម​ទាំង​ចង់បំផ្លាញ​ដល់​​ផលប្រយោជន៍​របស់​ប្រទេស​ផ្សេងទៀត​ ។ ទំនាក់ទំនង​រវាង​អាមេរិក​និង​មហាដីគោក​អឺរ៉ុប​ក៏​ដូច​គ្នា​ផង​ដែរ ។ដូច្នេះ​អាច​និយាយបាន​ថា​ ដើម្បី​សម្រេច​បាន​នូវ​ផល​ប្រយោជន៍​របស់​«អាមេរិកជាអាទិភាព»នោះ​ អាមេរិក​អាច​នឹង​ដំឡើង​ពន្ធគយដោយ​ឯកតោភាគី​ទៅលើ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប។

    រដ្ឋាភិបាល​អាមេរិក​អាណត្តិ​មួយ​នេះ​គិត​ថា​ ពិភពលោក​ទាំង​មូល ​គិត​តែ​ការ​ទាញ​យក​ផលចំណេញ​ពី​អាមេរិកប៉ុណ្ណោះ​ ។ តាមពិត​ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន ​បាន​លង់​ខ្លួន​ក្នុង​អំនួត​និង​គិត​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ។ ហេតុ​ដូច្នេះ​ អាមេរិក​ក៏បាន​ដើរតាម​​​ផ្លួវ​គិត​តែ​ផលប្រយោជន៍​​ផ្ទាល់​ខ្លួនរហូតមក​៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស