邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសឈានមុខចិនផ្នែកឧស្សាហកម្មចំនួន ៥០០ ចំនួនជាង 97% ចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មឡើងវិញ

2020-02-28 14:41:29 cri

      អត្រា​ចូល​​បម្រើ​ការងារ​និង​ដំណើរការ​សង្វាក់​ផលិតកម្ម​ឡើង​វិញ​​នៃ​​​​សហគ្រាស​ឈានមុខ​ចិន​​ផ្នែក​ឧស្សាហកម្ម​​ចំនួន​ ៥០០ ​​មានដល់​ ​ 97.08 % ។​​ នេះបើ​តាម​លទ្ធផល​នៃ​ការពិនិត្យអង្កេត ​ ​ពី​ក្រុមសមាគម​ស្រាវជ្រាវ​​សហគ្រាស​ចិន នាពេល​ថ្មីៗ​កន្លងនេះ។

      លទ្ធផល​នៃ​ការពិនិត្យអង្កេត​បាន​បង្ហាញ​ទៀតថា   ​ក្នុង​បណ្តា​សហគ្រាស​ចិន ​ដែល​បាន​ដំណើរការ​សង្វាក់​ផលិតកម្ម​ឡើងវិញ  ​​អត្រា​ដែល​បុគ្គលិក​ចូល​បម្រើការងារ​ជា​មធ្យម​គឺ ​66.17 %   ហើយ​អត្រា​ដំណើរកាសង្វាក់​ផលិតកម្ម​ឡើងវិញ​នៃ​សហគ្រាស ​ជា​សមាជិក​ក្រុមសមាគម​ជាមធ្យម​គឺ  ​75.24 %  ខណៈ​អត្រា​ផលិតភាព​ជា​មធ្យម​គឺ 58.98 %។  ស្ថានភាពនៃ​​ដំណើរការ​ផលិតកម្ម​ឡើងវិញ របស់​សហគ្រាស​រដ្ឋ​​​​ គឺ ល្អ​ជាង​សហគ្រាស​ឯកជន។

      បច្ចុប្បន្ន​នេះ  ​​សមាគមឧស្សាហកម្ម​ជាច្រើនរបស់​ប្រទេស​ចិន ​​កំពុង​ខិតខំ​​ចាត់​វិធានការ​គ្រប់​បែបយ៉ាង​ ​ដើម្បី​ផ្តល់​សេវាកម្ម​ធានា​រ៉ាប់រង់​យ៉ាងវិជ្ជមាន ​ដល់​បណ្តា​សហគ្រាស​ក្នុង​ការចាប់ផ្តើមដំណើរការ​ផលិតកម្ម​ឡើងវិញ​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស