徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំប្រទេសជាង ១៧០ និងអ្នកទទួលខុសត្រូវ អង្គការអន្តរជាតិជាង ៤០ សម្តែងការសាកសួរសុខទុក្ខចំពោះភាគីចិនអំពីការប្រយុទ្ធប្រឆាំងនឹងCovid-19

2020-02-27 15:34:48 cri

    អំឡុង​ទស្សនា​ទីស្នាក់ការ​ទូទៅ​នៃអង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ លោក​Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានថ្លែងថា ប្រជាជនចិន ​បានពលី​យ៉ាងច្រើន​ដើម្បី​បង្ការ​និងគ្រប់គ្រង​ជំងឺ​Covid-19 បានរួមចំណែក​យ៉ាងសំខាន់​សម្រាប់​មនុស្សជាតិ​ទាំងមូល ។

    ចំពោះការនេះ លោក​ZhaoLijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថ្លែង​នៅក្រុង​ប៉េកាំងថា ភាគីចិន​សូមកោតសរសើរ​ចំពោះការថ្លែង​របស់​លោកអគ្គលេខាធិការ​ Antonio Guterres ​ជំងឺ​Covid-19 គឺជា​បញ្ហាប្រឈម​រួម​នៃមនុស្សជាតិ ត្រូវការ​សហគមន៍​អន្តរជាតិ​ពួតដៃគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង ។ គិតរហូត​មកដល់​បច្ចុប្បន្ននេះ មេដឹកនាំ​ប្រទេស​ជាង ១៧០ និង​អ្នកទទួលខុសត្រូវ​អង្គការ​អន្តរជាតិ​ជាង ៤០ បានសម្តែងការសាកសួរសុខទុក្ខ​ចំពោះ​ភាគីចិន ។ ភាគីចិន​នឹង​ធ្វើការបង្ការ​និងគ្រប់គ្រង​ជំងឺ​ នៅជំហានបន្ទាប់មិនបន្ធូរដៃឡើយ ព្រមទាំងនឹង​ចែករំលែកនូវ​បទពិសោធ​ជាមួយ​បណ្តាប្រទេស​ពាក់ព័ន្ធនានា ដើម្បី​អនុវត្ត​ទស្សនៈ​ស្តីពី​ការកសាង​សហគមន៍​រួមវាសនានៃ​មនុស្សជាតិ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស