李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា វីរុសអាចគ្រប់គ្រងបាន ប្រទេសនានាគួរតែបង្កើនការបង្ការនិងគ្រប់គ្រង

2020-02-27 15:52:26

    កាលពី​ថ្ងៃទី២៦​ខែកុម្ភៈ ​លោក Tedros ​Adhanom ​Ghebreyesus ​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​បានថ្លែង​ក្នុងសន្និសីទ​រាយការណ៍​សង្ខេបអំពី​សភាពការណ៍​ជំងឺឆ្លង​ដែល​បើកធ្វើនៅ​ក្រុងហ្សឺណែវថា ​សភាពការណ៍​ជំងឺឆ្លង​របស់ចិន​បានឡើងដល់​កម្រិតខ្ពស់​បំផុត​គិតចាប់ពី​ថ្ងៃទី២៣​ខែមករា​ដល់ថ្ងៃទី២​ខែកុម្ភៈ​ ហើយ​បន្ទាប់មក​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ។ ​ស្ថានការណ៍​ជំងឺឆ្លង​ទូទាំង​ពិភពលោក​មានសញ្ញា​វិជ្ជមាន​មួយចំនួន​ ដែលអាច​បង្ហាញថា​ វីរុសអាច​គ្រប់គ្រងបាន​ ។ ប៉ុន្តែ​ប្រទេសនានា​ នៅតែត្រូវការ​បង្កើន​ការបង្ការ​និង​គ្រប់គ្រង​ ក៍ដូចជា ​ខិតខំប្រឹងប្រែង ដើម្បី​ចៀសវាង​កុំឱ្យមាន​ការរាតត្បាត​​ទ្រង់ទ្រាយធំ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស