邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង សង្កត់ធ្ងន់ថា មិនត្រូវព្រងើយកន្តើយចំពោះការបង្ការនិងទប់ស្កាត់ជំងឺ Covid-19ឡើយ ត្រូវខិតខំបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមតទៅទៀត

2020-02-27 15:18:05 cri

      លោក ស៊ី ជីនភីង  ​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​​នៅ​ទីក្រុងប៉េកាំងថា   ​​ឥឡូវនេះ​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​ចិន​​កំពុង​​ដំណើរការ​ឡើងវិញ​ជាបន្តបន្ទាប់ ។ ប៉ុន្តែ​​និន្នាការ​​ឆ្លង​ Covid-19 ​នៅ​ទីក្រុង​វ៉ូហាន ​និង​ខេត្ត​ហូប៊េ​ នៅតែ​មាន​ភាព​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​នៅឡើយ។​ ​​បច្ចុប្បន្ន​នេះ  ​​ប្រទេសចិន​​ត្រូវ​​បន្ត​បង្កើន​​​​ការបង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺ​​​ ​ហើយ​ក៏​ត្រូវ​ប្រកាន់ខ្ជាប់​​ការងារគ្រប់​បែប​យ៉ាង​សម្រាប់ការអភិវឌ្ឍ​​សេដ្ឋកិច្ច​និងសង្គមតទៅទៀត​។

      ថ្ងៃដដែល  ​ លោក ស៊ី ជីនភីង  ​បាន​អញ្ជើញ​ជា​​អធិបតីក្នុង​​កិច្ចប្រជុំ​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​នៃ​​ការិយាល័យ​​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ដើម្បីរៀបចំ​ការងារ​សំខាន់​ៗ​ក្នុងការបង្កា​និង​គ្រប់គ្រង​Covid-19 ​នៅ​ជំហាន​បន្ទាប់​​។

      កិច្ចប្រជុំ​នេះ​បាន​បញ្ជាក់​ថា  ​ត្រូវ​​​ជំរុញ​ដំណើរការចូលបម្រើការងារ​និងសង្វាក់ផលិតកម្មឡើងវិញឱ្យបានសមរម្យ។ ជាមួយគ្នានេះ  ត្រូវជំរុញអនុវត្តនូវគោល​នយោបាយ​អនុគ្រោះ​ដល់​បណ្តា​សហគ្រាស​និង​រោងចក្រ​​​ឱ្យបានឆាប់​។ ​ទន្ទឹមនឹងនេះ ​ត្រូវ​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​​អង្គការ​សុខភាព​ពិភពលោក  ​​ក៍ដូចពង្រីក​ការទាក់ទងជាមួយ​ប្រទេស​មាន​ពាក់ព័ន្ធនានា  និង​​ចែករំលែក​នូវបទពិសោធ​ ​ក្នុងការបង្ការ​និង​គ្រប់គ្រង​ ​​Covid-19 ​ដែល​​ចិនទទួលបាន​  ​ក៏ដូចជា​​ចូលរួម​សម្របសម្រួលនិងសហការជាមួយ​បណ្តា​ភាគី​នានា ​ចំពោះ​​​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​នឹងជំងឺ​នេះ ​  ​ដើម្បីរួមគ្នា​ថែរក្សា​​សុវត្ថិភាព​សុខភាព​សាធារណៈ​ក្នុង​តំបន់​និង​ពិភពលោក៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស