李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតភាពនៃម៉ាសវេជ្ជសាស្រ្តប្រភេទN95របស់ប្រទេសចិន ឡើងដល់ចំនួន១លានក្នុងមួយថ្ងៃ

2020-02-27 15:50:11 cri

     កាល​ពីថ្ងៃ​ទី​២៦ខែកុម្ភៈគណៈកម្មាធិការ​អភិវឌ្ឍន៍និងកំណែ​ទម្រង់ជាតិចិន បាន​ប្រកាស​ថា ​គិតត្រឹមថ្ងៃ​ទី២៤ខែ​កុម្ភៈ ​ ផលិតភាព​នៃ​ម៉ាស​វេជ្ជសាស្រ្តប្រភេទN95 នៅ​ទូទាំងប្រទេស​ចិន​ បាន​ឡើង​ដល់ចំនួន១លាន៧ម៉ឺនក្នុងមួយថ្ងៃ ​។ ចាប់ពីថ្ងៃទី១ដល់ថ្ងៃ ទី​២៥ខែ​កុម្ភៈ ម៉ាស​វេជ្ជសាស្រ្តប្រភេទN95 សរុបចំនួន៣លាន៤ម៉ឺន ត្រូវបាន​ដឹកជញ្ជូនទៅកាន់​ខេត្តHuBeiដែល​បានឆ្លើយតបនឹង​សេចក្តី​​ត្រូវការ​ ក្នុងការការពាររបស់គ្រូ​ពេទ្យនិង​គិលានុបដ្ឋាយិកា​ ប្រកបដោយប្រសិទ្ធភាព។

      កាលពីពេលថ្មីៗកន្លងទៅនេះ ​គណៈកម្មាធិការនិងអភិវឌ្ឍន៍និងកំណែ​ទម្រង់ជាតិចិន​បាន​ចាត់​វិធានការយ៉ាង​ខ្លាំងក្នងការ​ជំរុញដំណើរការចូលបម្រើការងារ និងសង្វាក់ផលិតកម្ម​ឡើង​វិញ​ ។ ជាមួយគ្នានេះ បាន​​សម្រប​​សម្រួលយ៉ាងសកម្មជាមួយសហគ្រាស​សំខាន់ៗ ដែលមានវត្ថុធាតុដើមនិងគ្រឿងបរិ​ក្ខារនានា ដើម្បីពន្លឿនសង្វាក់ផលិតកម្ម ​ក្នុងន័យធានាការផ្គត់ផ្គង់ម៉ាស៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស