李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាក់ចេញវិធានការជាក់ស្តែងជាច្រើន ដើម្បីរក្សាស្ថិរភាពនៃការប្រកបអាជីព និងគាំទ្រការអភិវឌ្ឍនៃសហគ្រាសធុនតូចនិងមធ្យម

2020-02-26 15:56:55 cri

       លោក​លីខឺ​ឈាង​ នាយករដ្ឋមន្ត្រី​ចិន​ បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​កាលពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ដោយបាន​ដាក់​ចេញនូវ​វិធានការ​ជាក់ស្តែង​ជាច្រើន​ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឱ្យ​បង្កើន​ការ​ប្រមូល​និស្សិតបញ្ចប់ការ​សិក្សា​និង​កសិករ​ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅទីក្រុង​ ក៍ដូចជា​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ឱ្យ​ផ្តល់​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៃ​សហគ្រាស​ធុនតូចនិងមធ្យម ​ ថែម​ទាំង​បង្កើន​ការ​គាំទ្រដល់​អ្នក​រកស៊ី​ឯកជន ។

       សន្និសីទ​នេះបាន​បញ្ជាក់​ថា​ ត្រូវ​បង្កើន​ចំនួននិសិត្ស​រៀន​ថ្នាក់​អនុបណ្ឌិត​ បង្កើន​ឱកាស​ការងារ​ផ្នែក​សុខាភិបាល​មូលដ្ឋាន​និង​សេវាកម្ម​សាធារណ​សង្គម ។ សន្និសីទ​បានសម្រេ​ច​ថា  ​ នឹង​បង្កើន​ការ​ផ្តល់ថិវកា​ជំនួយ​ពិសេស​ថែមទៀត​ដល់​សហគ្រាស​ធុនតូចនិងមធ្យម៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស