魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសទុនបរទេសនៅតំបន់នានាដំណើរការផលិតកម្មឡើងវិញដោយមានសណ្តាប់ធ្នាប់ គោលនយោបាយគាំទ្រផ្សេងៗរបស់ប្រទេសចិនផ្តល់ជំនឿចិត្តផ្នែកទីផ្សារសម្រាប់សហគ្រាសទុនបរទេស

2020-02-26 15:42:21 cri

    នាពេល​ថ្មីៗនេះ ​ក្រោម​ការ​គាំទ្រ​និង​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ​សហគ្រាស​ទុន​បរទេស​នៅ​តំបន់​នានា​ទូទាំង​ប្រទេសចិន​បាន​ដំណើរការ​ផលិតកម្ម​ឡើងវិញ​ដោយ​មានសណ្តាប់​ធ្នាប់ ​ហើយ​សហគ្រាស​ទុន​បរទេស​ថ្មី​និង​គម្រោងថ្មីៗ​កំពុង​អនុវត្ត​នៅ​ប្រទេស​ចិន។​

    នាពេល​ថ្មីៗនេះ ​សហគ្រាស​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុជាតិ​ជាច្រើន​ដែល​បាន​តាំង​មូលដ្ឋាន​នៅ​ខេត្ត ​Jiangsu ប្រទេសចិន ​ដូចជា​ក្រុមហ៊ុន ​BSH ​Honeywell ​LG ​Chemical ​Philips ​Schneider ​Electric ​ជាដើម ​បាន​ដំណើរការ​ផលិតកម្ម​របស់ខ្លួន​ឡើង​វិញ​ហើយ។​អត្រា​នៃ​ដំណើរការ​ផលិតកម្ម​ឡើងវិញ​របស់​សហគ្រាស​សំខាន់ៗ ​គឺ ​ប្រហែល ​៧០ ​ភាគ​រយ​ ខណៈ​ទីស្នាក់ការ​ទូទៅ​ប្រចាំ​នៅ​តំបន់​របស់​ក្រុមហ៊ុន​ពហុជាតិ​បាន​ដំណើរការ​ផលិតកម្ម​ឡើងវិញ ​៩៣​ ភាគរយ។​

    ក្រសួង​ពាណិជ្ជកម្មចិន​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ប្រទេសចិននឹង​ធានា​ឱ្យ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក​រក្សាស្ថិរភាព​មុនគេ។​សហគ្រាស​ទុនបរទេស​ជាច្រើន​ប្រចាំ​នៅ​ប្រទេសចិន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាលចិន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​មួយ​ចំនួន​បាន​ទាន់​ពេលវេលា​ដែល​បាន​ពង្រឹង​ជំនឿចិត្ត​របស់​ពួកគេ​ចំពោះ​ទីផ្សារ​ចិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស