邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ តើការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៃប្រទេសចិនទទួលបានលទ្ធផលយ៉ាងដូចម្ត៉េច? សូមចូលរួមស្តាប់ការវាយតម្លៃរបស់បណ្តាអ្នកជំនាញនៃអង្គការសុខភាពពិភពលោក

2020-02-26 16:22:40 cri

      ​ក្រុមអ្នកជំនាញ​ចម្រុះ​ត្រួតពិនិត្យ​​​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​ Covid-19 ​រវាង​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​បាន​​​បើកធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ  ​ដោយបានអះអាងថា  ​​វិធានការ​ទប់ទល់ដែល​ចិន​បាន​ចាត់ចែង​អនុវត្ត​​ទទួលបាន​លទ្ធផល​​ល្អ​។ ​ការវាយតម្លៃ​ទាំងនេះ ត្រូវបានធ្វើឡើងដោយឥស្សរជន​​អន្តរជាតិ​ចំនួន ១២ ​បន្ទាប់​ពី​បាន​បញ្ចប់​ការត្រួតពិនិត្យ​និង​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ ដោយផ្ទាល់​​​ នៅ​កន្លែង​ផ្ទុះ​ជំងឺ​ក្នុង​ប្រទេស​ចិន​  ​ដែល​ជា​ការវាយតម្លៃប្រកបដោយ​ជំនាញវិជ្ជាជីវៈ​និង​អាចជឿជាក់បាន​។

      ពេលប្រឈុម​មុខ​នឹង​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​  ​លោក ស៊ី ជីនភីង ​មេដឹកនាំកំពូល​ចិន​​បាន​រៀបចំ​ចាត់ចែង​ការងារ​ដោយ​ផ្ទាល់​ ​ព្រមទាំង​បាន​កំណត់​នូវ​តម្រូវការ​ទូទៅ​និង​គោលដៅ​មេ​។ ​គ្រប់ទីកន្លែង​ក្នុង​ប្រទេស​ចិន​បាន​អនុវត្ត​សកម្មភាព ប្រកបដោយភាពចុះចម្រុងគ្នា  ​បាន​បង្កើត​​បណ្តាញ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ដែល​គ្របដណ្តប់​បណ្តា​ក្រុង​-ខណ្ឌ-ភូមិឃុំ​និង​ជនបទ​ទាំងអស់​។ ​ក្នុងរយៈពេល​ខ្លី ​ទីក្រុង វ៉ូហាន ​បាន​កសាង​នូវ​មន្ទីរ​ពេទ្យ​បណ្តោះអាសន្ន​​ពិសេស​មួយចំនួន ដើម្បី​ផ្តល់​សេវា​ថែទាំនិងព្យាបាល​ដល់​អ្នកជំងឺទាំងអ់ស​  ​ខណៈ​រដ្ឋបាល​ខេត្ត​ផ្សេងទៀត ព្រមទាំង​​កងទ័ព​​ក៏​បាន​ចូលរួម​ផ្តល់​ការគំាទ្រនិងជួយ​សង្គ្រោះជាបន្តបន្ទាប់​ ​រហូត​ដល់​បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​​​គ្រូពេទ្យ ​គិលានុបដ្ឋាក​ ​គិលានុបដ្ឋាយិកា ​ចំនួន​ជាង ​៤ ​ម៉ឺននាក់​ទៅកាន់​ទីក្រុងវ៉ូហាន ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរ​ខ្លាំង​បំផុត។ ​ថែមពីនេះទៀត ​ចិនបាន​​ជំរុញ​​ឱ្យ​​សហគ្រាស​ផលិត​សម្ភារៈ​​ផ្នែក​ការពារ​វេជ្ជសាស្ត្រ​​ដំណើរការ​ផលិត​កម្មរបស់ខ្លួនឡើងវិញ​ភ្លាម ​ដើម្បី​ធានា​​ផ្គតផ្គង់​សម្ភារៈការពារ​គ្រប់បែបយ៉ាង​ដល់​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត។​

      លោក Bruce Aylward ​ទីប្រឹក្សា​កំពូល​នៃ​ប្រធាន​​អង្គការ​សុខភាព​ពិភពលោក​​បាន​កោតសរសើរ​ យ៉ាងខ្លាំង​ចំពោះ​​សេចក្តីសម្រេចចិត្ត​របស់មេដឹកនាំប្រទេសចិន​ថា​  ជាភាព  ​​​ “​​អស្ចារ្យ”  ​​និងបានសរសើរ​ដល់​ការពួតដៃគ្នាធ្វើសកម្មភាព​នៅ​​ទូទាំងប្រទេសចិន​​ក្នុង​ពេល​បង្ការ​ទប់ស្កាត់​នឹង​ជំងឺ​ឆ្លង  ព្រមទាំង​​បាន​កោតសរសើរយ៉ាងខ្លាំង​ដល់​​សង្គម​ចិន​ទាំងមូល​​ថា​ ជា "សាមគ្គីភាព​ដ៏​ពិតប្រាកដ​" ។

      ដោយសារ​ភាព​សាមគ្គី​គ្នា​​យ៉ាង​ខ្លាំងរបស់ប្រទេស​ចិន​ ​អាច​​ដំណើរការនូវ​ឧត្តមភាព​​របបជាតិ​ដោយ​ពេញលេញ​​ ​ទើបធ្វើឱ្យ​ភាពច្របូកច្របល់​និងអនាធិបតេយ្យ​​ក្នុង​សង្គម​ ដែលតែងតែកើតមាន បន្ទាប់​ពី​​គ្រោះមហន្តរាយ​​ឬ​​ឆ្លងជំងឺ​ដ៏​ធ្ងន់ធ្ងរ​​ក្នុង​​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ ​មិនដែល​កើតឡើង​ក្នុង​ប្រទេស​ចិន​ នា​ពេល​បច្ចុប្បន្ន​នេះ។   និយាយជារួម  ​​ក្នុង​នាម​ជា​​ប្រទេសប្រកបដោយទំនួលខុសត្រូវ​​​ខ្លាំង​​ លើ​​កិច្ចការ​សុខាភិបាល​សាធារណៈ​ពិភពលោក  ​​ប្រទេស​ចិន​នឹង​បន្ត​​ខិតខំយ៉ាង​ពេញទំហឹងក្នុងការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្លងCovid-19 ​ដោយ​ផ្អែក​លើ​ឧត្តមភាព​នៃរបប​ជាតិ​របស់​ខ្លួន​  ​​និង​ចែករំលែកនូវ​បទពិសោធ​ក្នុងការបង្ការ​​និង​គ្រប់គ្រង​ជំងឺ​នេះ​ជាមួយ​គ្រប់ភាគីនានា។​​​យើង​​ត្រូវ​សាមគ្គីគ្នា​ ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា ​ពង្រឹង​​ជំនឿ​ចិត្ត ​​ដើម្បី​ឆ្លងកាត់​វិបត្តលើក​នេះ​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស