邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ«ប្រទេសធំប្រយុទ្ធនឹងជំងឺឆ្លង» បានចេញផ្សាយ

2020-02-26 15:58:25 cri

      សៀវភៅ​ក្រោមចំណងជើងថា « ប្រទេស​ធំ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង-- ​តាមដាន​ការប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង Covid-19 ​របស់​ប្រទេស​ចិនឆ្នាំ​2020​ »​បាន​បោះពុម្ពផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ ​​ក្រោម​ការណែនាំ​និង​រៀបចំ​ដោយ​ក្រសួង​ឃោសនាការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​និង​ការិយាល័យ​ព័ត៌មាន​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​។

      សៀវភៅ​នេះត្រូវបានរៀបរៀងឡើង ​តាម​របៀប​បទវិភាគ​និង​សេចក្តីរាយការណ៍​កម្រិតស៊ីជម្រៅ ដោយ​ណែនាំជា​បន្ត​អំពី​ការងារ​​​ដំណាក់កាល​​នីមួយៗ​របស់​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​Covid-19 ​​ក្នុងបំណង​បង្ហាញនូវ​​ទំនុលខុសត្រូវ​ដើម្បី​ប្រជាជន​របស់​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​  ​ណែនាំ​ដោយ​គ្រប់ជ្រុងជ្រោយ​​អំពី​ការ​រួមចិត្តរួមថ្លើមជាធ្លុងមួយ​របស់ប្រជាពលរដ្ឋ​ចិន ក្រោម​ការដឹកនាំ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ដើម្បី​​យកឈ្នះ​នឹង​ជំងឺឆ្លង​Covid-19 ​​​បង្ហាញ​ពីឧត្តមភាព​នៃ​របប​សង្គមនិយម​លក្ខណៈពិសេស​ចិន​និង​ការដឹកនាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន  ​​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​វិជ្ជមាន​រវាង​ចិន​និង​សហគមន៍​អន្តរជាតិ  ​​ក៏ដូចជា​ការ​រួមគ្នា​ថែរក្សា​​សន្តិសុខ​និង​សុខាភិបាល​សាធារណ​ក្នុង​តំបន់​និង​ពិភពលោក​។ ​អក្សរ​នៃ​សៀវភៅ​នេះ​មាន​ចំនួនជាង​ ១ សែន អក្សរ​  ​​ដែល​បាន​​រៀបរាប់​ដោយ​​សត្យានុម័ត​​នូវ​​ការពិត​អំពី​ការ​បង្កា​និង​គ្រប់គ្រង​ជំងឺ​ឆ្លង ​Covid-19របស់ចិន ​​ប្រកបដោយ​មាន​ប្រសិទ្ធិភាព​ខ្ពស់​និង​ជាបន្ទាន់។

      សូមបញ្ជាក់ថា ​សៀវភៅ​នេះ​ត្រូវ​បានបកប្រែ​ជា​ច្រើន​ភាសា​ ​​ក្នុងនោះសៀវភៅ​​ជា​ភាសា​អង់គ្លេស​ ​បារាំង ​អេស្ប៉ាញ  ​រុស្ស៊ី ​និង​អារ៉ាប់​នឹង​ចេញលក់​​ជាបន្ត​បន្ទាប់​នា​ពេលខាងមុខនេះ ​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស