李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបញ្ជាក់ថា ត្រូវរក្សាស្ថិរភាពកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ បន្ទាប់បន្សំសំខាន់ៗ

2020-02-26 15:32:27 cri

       កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​     ប្រធាន​រដ្ឋ​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ បាន​​ផ្តល់​អនុសាសន៍សំខាន់​ៗ ជុំវិញ​ការងារ​ធ្វើស្រែ​ចម្ការ​ក្នុង​​និទាឃរដូវនៅ​ទូទាំង​ប្រទេស​ ។ ​លោក​​បានបញ្ជាក់ថា​ ត្រូវ​រក្សាស្ថិរភាព​កសិកម្ម​ ដើម្បី​ធានាសន្តិសុខស្បៀង​អាហារ ​និង​គ្រឿងឧបភោគបរិភោគ​បន្ទាប់​ប​ន្សំ​សំខាន់​ៗ​ ក្នុងន័យ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​ ២០២០ ។

       លោក​ស៊ី ជីនភីង​បានបញ្ជាក់​ថា​ ទន្ទឹមនឹងការ​អនុវត្ត​វិធានការ​ បង្ការ​ជំងឺឆ្លង​យ៉ាង​តឹងរ៉ឹង​តាម​សភាពការ​ណ៍​ជំងឺ​ក្នុង​តំបន់​ខុសៗគ្នា​ ក៍​ត្រូវ​ខិតខំប្រឹងប្រែង​ ចាត់ចែង​ការងារធ្វើ​ស្រែ​ចម្ការ​ក្នុង​និទាឃរដូវ​នេះ​ ដើម្បី​ធានាការ​ប្រមូលទិន្ន​ផល​ នា​រដូវក្តៅ​ ។ ត្រូវ​បង្កើន​ការ​គាំទ្រ​ផ្នែក​គោល​នយោបាយ​ដល់​ការងារធ្វើ​ស្រែ​ចម្ការ​ និង​បង្កើន​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ទំនើប​ផ្នែក​កសិកម្ម​ លើក​កម្ពស់​កម្រិតការ​​ច្នៃប្រឌិត​ថ្មី ផ្នែក​បច្ចេកវិទ្យា​​កសិកម្ម​ ដើម្បី​ធ្វើ​ការ​បង្ការ​និងគ្រប់​គ្រង​គ្រោះមហន្តរាយ​ពី​សត្វ​ល្អិត​និងជំងឺ​​សត្វ​ ក៍ដូចជា​ពន្លឿនការអភិវឌ្ឍផលិតកម្មជ្រូក៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស