魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ានសម្តែងការកោតសរសើរចំពោះប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ខណៈប្រទេសចិនមានឆន្ទៈក្នុងការចូលរួមវិភាគទានរបស់ខ្លួនដល់បុព្វហេតុសុខភាពសាធារណៈក្នុងតំបន់និងអន្តរជាតិ

2020-02-25 15:20:08 cri

    កាលពី​ថ្ងៃទី ​២៤ ​ខែកុម្ភៈ ​លោក ​Zhao ​Lijian ​អ្នកនាំពាក្យ​អាណត្តិថ្មី​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​បង្ហាញមុខ​និង​ធ្វើជាអធិបតី​នៃ​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​នាថ្ងៃដដែល​នេះ​។​សំដៅ​ចំពោះ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រវាង​ចិន​និង​អាស៊ាន​ស្តីពី​ជំងឺ ​Covid-19 ​ដែល​បាន​ប្រារព្ធឡើង​កាលពី​សប្តាហ៍មុន​បាន​ទទួល​ការឆ្លើយតប​យ៉ាង​កក់​ក្តៅ​ពី​សហគមន៍​អន្តរជាតិ ​ខណៈ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​វិធានការ​របស់​ប្រទេសចិន​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​នេះ ។​លោក ​Zhao ​Lijian ​បាន​ថែ្លងថា ​ប្រទេសចិន​មាន​ឆន្ទៈ​រួមសហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ​រួមទាំង ​អាស៊ាន​ផងដែរ​ដើម្បី​ចូល​រួមវិភាគទាន​របស់ខ្លួន​ដល់​បុព្វហេតុ​សុខភាព​សាធារណៈ​ក្នុង​តំបន់​និង​អន្តរជាតិ។​

    លោក ​Zhao ​Lijian ​បាន​ចង្អុលបង្ហាញ​ថា ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​រវាង​ចិន​និង​អាស៊ាន​ស្តីពី​ជំងឺ ​Covid-19 ​ដែល​បាន​ប្រារព្ធឡើង​នៅ​ទីក្រុង​វៀងចន្ទន័​ប្រទេស​ឡាវ​កាលពី​សប្តាហ៍មុន ​គឺជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ពហុភាគី​ដំបូង​បង្អស់​ដែល​ផ្តោតសំខាន់​ទៅលើ​សុវត្ថិភាព​សុខភាព​សាធារណៈ​បន្ទាប់ពី​ផ្ទុះ​នូវ​ជំងឺនេះ​និង​បាន​បង្កើតជា​គំរូ​សម្រាប់​បណ្តាប្រទេស​នានា​ក្នុងតំបន់​ដើម្បី​ពួតដៃគ្នា​ទប់ស្កាត់​នឹង​ករណី​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​នាពេល​អនាគត​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស