马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកគូសបញ្ជាក់ថា COVID-19 មិនទាន់បង្កើតជា “ជំងឺរាតត្បាតធ្ងន់ធ្ងរ”នោះទេ

2020-02-25 15:57:44 cri

កាល​ពី​ថ្ងៃ​ទី​២៤ខែ​កុម្ភៈ ​លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​បាន​គូសបញ្ជាក់ថា​ ទោះបី​ប្រទេសអ៊ីតាលី​ អ៊ីរ៉ង់និង​កូរ៉េខាងត្បូង ​មានអ្នកឆ្លង​ COVID-19 ​កើនឡើង ​គួរឱ្យព្រួយបារម្ភ​  ប៉ុន្តែ​បច្ចុប្បន្ននេះ​ ជំងឺនេះ​នៅតែ​មិនទាន់ក្លាយជា​ជំងឺរាតត្បាតធ្ងន់ធ្ងរនោះទេ ។

លោក ​Tedros ​Adhanom ​Ghebreyesus ​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំនៃ​អង្គការ​សុខភាព​ពិភពលោកថា ​ការប្រើប្រាស់ពាក្យ“ជំងឺ​រាតត្បាតធ្ងន់ធ្ងរ”​អង្គការសុខភាពពិភពលោក ត្រូវធ្វើការវិនិច្ឆ័យ និងវាយតម្លៃទៅលើក្របខ័ណ្ឌ​ភូមិសាស្ត្រនៃ​ការរាលដាល​នៃវីរុស​ ព្រមទាំងកម្រិតនៃ​ជំងឺឆ្លងនេះ ​ក៍ដូចជា ផលប៉ះពាល់​ដល់សង្គម​ទាំងមូល​ជាដើម​។

បច្ចុប្បន្ននេះ​ អង្គការ​សុខភាព​ពិភពលោក ​មិនទាន់​ឃើញ COVID-19 ​រាតត្បាត​ដោយគ្មាន​ការគ្រប់គ្រងបាន នៅទូទាំង​ពិភពលោក នោះទេ ​ហើយក៏​មិនទាន់​ឃើញអត្រាអ្នកជំងឺ​ធ្ងន់ធ្ងរ ឬ​អ្នកស្លាប់ ក្នុងទ្រង់ទ្រាយ​ធំនោះដែរ ។

ព្រមពេល​ជាមួយគ្នានេះ ​លោក Tedros ​Adhanom ​Ghebreyesus ​បាន​បង្ហាញថា ​អង្គការ​សុខភាព​ពិភពលោក ​នឹងបន្តធ្វើ​ការវាយតម្លៃ​ហានិភ័យ ​ដើម្បីពិនិត្យលើវឌ្ឍនភាព​និង​       បម្រែបម្រួលនៃ​ជំងឺឆ្លងនេះ នៅ​គ្រប់ពេលវេលា ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស