魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានភាគីបរទេសនៃក្រុមអ្នកជំនាញចម្រុះចិននិងអង្គការសុខភាពពិភពលោកថ្លែងថា ការពិតជាក់ស្តែងបញ្ជាក់ថាវិធីសាស្ត្រទប់ទល់នឹងជំងឺរបស់ប្រទេសចិនគឺជោគជ័យ

2020-02-25 14:26:24 cri

    បន្ទាប់ពី​បញ្ចប់​ការងារត្រួតពិនិត្យ​រយៈពេល​ ៩ ​ថ្ងៃ​នៅ​ប្រទេសចិន​ ក្រុម​អ្នកជំនាញ​ចម្រុះ​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​សន្និសីទ​សារព័ត៌មាន​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៤​ ខែកុម្ភៈ​ ដើម្បី​បង្ហាញអំពី​សភាពការណ៍ ។ ប្រធាន​ភាគីបរទេស​នៃក្រុម​ត្រួតពិនិត្យ​បាន​កោត​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ប្រទេសចិន​ក្នុងការ​បង្ការ​និង​គ្រប់គ្រង ​Covid-19​ ដោយ​បាន​ថ្លែងថា​ វិធីសាស្ត្រ​របស់ប្រទេសចិន​ត្រូវបាន​បង្ហាញថា ​ជា​វិធី​ដ៍​ជោគជ័យ​មួយ។​

    លោក ​Bruce​ Aylward ​ប្រធាន​ភាគីបរទេស​នៃក្រុម​ត្រួតពិនិត្យ ​និងជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា ​តាមរយៈ​ការត្រួតពិនិត្យ​ដ៏​ល្អិតល្អន់​និង​ជា​ច្រើន​ផ្នែក ​ក្រុម​ត្រួតពិនិត្យ​បាន​កត់​សម្គាល់ថា​ គ្មាន​អ្វី​គួរឱ្យ​សង្ស័យ​នោះទេ​ វិធានការ​ដ៏​ក្លា​ហាន​របស់ប្រទេសចិន​ក្នុងការ​បង្ការ​និង​គ្រប់គ្រង់​មេរោគថ្មី​បែបនេះ​បាន​ទប់ស្កាត់​និន្នាការ​រីក​រាល​ដាល​ដ៏​លឿន​នៃ​ជំងឺនេះ​ ។​ ករណី​រកឃើញ​ឆ្លងជំងឺ​នេះ​គឺ ​៤១៦​ នាក់​ក្នុង​ថ្ងៃទី​ ២៤ ​ខែ​កុម្ភៈ​ បាន​ថយចុះ​ ៨០ ​ភាគរយ​ក្នុងរយៈពេល​ ២​ សប្តាហ៍ ​ហើយ​តួលេខនេះ​គឺ​ពិតប្រាកដ ​។​

    លោក​ Bruce​ Aylward ​ថ្លែងថា​ យើង​វាយតម្លៃ​ថា​ វិធីសាស្ត្រ​ទប់ទល់​នឹង​ជំងឺ​ដែល​រដ្ឋាភិបាល​និង​សង្គម​ទាំងមូល​បាន​អនុវត្ត ​គឺបាន​បង្វែរ​និន្នាការ​រីករាលដាល​នៃ​ជំងឺ​ និង​បាន​ទប់​ស្កាត់​មិន​ឱ្យ​លេចចេញ​ករណីថ្មី​រាប់ម៉ឺន​ករណី​ នេះជា​ស្នាដៃដ៍​អស្ចា្យ​ដែល​មាន​សារសំខាន់​យ៉ាង​ក្រៃលែង​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស