孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមត្រួតពិនិត្យចម្រុះ នៃអ្នកជំនាញខាង COVID-19 រវាងចិននិងអង្គការសុខភាពពិភពលោកចុះទៅបំពេញទស្សនកិច្ចក្រុង Wuhanខេត្ត Hubei

2020-02-24 15:24:07 cri

    ពីថ្ងៃទី២២​ដល់ថ្ងៃ​ទី២៣​ខែកុម្ភៈ​ ក្រុម​ត្រួតពិនិត្យ​ចម្រុះនៃ​អ្នកជំនាញ​ខាង ​COVID-19 ​រវាង​ចិននិង​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះទៅ​ពិនិត្យនិង​ស្រាវជ្រាវនៅ​ខេត្ត Hubei​ដោយបាន​ទៅទស្សនា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​និងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នាស្តីពី​សភាព​ការណ៍បង្ការ​និងគ្រប់គ្រង ​ព្រមទាំង​ព្យាបាលជំងឺ​ជាដើម ។

    លោក Ma ​Xiaowei ​ប្រធាននៃ​គណៈកម្មាធិការ​សុខាភិបាល​និង​សុខភាព​ជាតិចិន​បាន​រំលឹកឡើង​វិញថា​ ប្រទេសចិន​បានចាត់​វិធានការ​ដ៏ខ្លាំងក្លា​ដើម្បីធានា​សុវត្ថិភាព​សុខភាព​សាធារណៈនៅ​ទូទាំង​ពិភពលោក ​។ ប្រទេសចិន​មាន​ទំនុកចិត្ត​និងប្តេជ្ញាចិត្ត​ក្នុងការយក​ឈ្នះលើ​ជំងឺឆ្លងនេះ​ ព្រមទាំងនឹង​បន្តគោរពតាម​សំណូមពរ​និងការណែនាំ​របស់​មជ្ឈិម​បក្សកុម្មុយនិស្តចិន​ ស្តីពី​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​ក៍ដូចជា​បន្តការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម ។​ ភាគីចិននឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ថែមទៀត៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស