邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៃប្រទេសចិន ទម្លាក់កម្រិតបន្ទាន់នៃការរីករាលដាលនៃ Covid-19

2020-02-24 15:55:24 cri

      យោងតាម​ការកំណត់​​របស់​ប្រទេស​ចិន​ ​និង​ដោយ​ឈរលើ​មូលដ្ឋាន​​លទ្ធផល​​នៃការងារ​​​បង្កា​និង​គ្រប់គ្រង Covid-19 ​នា​​​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ  ​​​ខេត្ត​មួយ​​ចំនួន​​របស់​ប្រទេសចិន​ ដូចជា​ ខេត្ត Shanxi ​ខេត្ត Yunnan  ​ខេត្ត Guangdong  ខេត្ត Guizhou  ខេត្ត ​Liaoning  ​ខេត្ត Gansu​  ​ ​បានទម្លាក់កម្រិតបន្ទាន់នៃការរីករាលដាល​នៃ ​Covid-19  ​​​របស់​ខ្លួនដោយឡែកពីគ្នា ​​ពី​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំងពិសេស មក​កម្រិត​ធម្មតាជាទូទៅវិញ។

      សូមបញ្ជាក់ថា  ​​ប្រទេស​ចិន​បាន​កំណត់កម្រិតបន្ទាន់នៃការរីករាលដាល​ជំងឺឆ្លង​ជា​ ៤ ​ប្រភេទ ​តាម​​ខ្លឹមសារ​នៃកម្រិត ​គ្រោះមហន្តរាយ​​និង​​ក្របខ័ណ្ឌ​ដែលរង​ឥទ្ធិពល​​ជាក់ស្តែង រួមមាន  ៖  ​កម្រិតធ្ងន់ធ្ងរ​ខ្លាំង​ពិសេស ( ​ថ្នាក់ Ⅰ)  , ​កម្រិត​ធ្ងន់ធ្ងរ​ (ថ្នាក់ Ⅱ ) ,   ​កម្រិត​ខ្លាំងបង្គួរ (ថ្នាក់ Ⅲ  )   ​និង​កម្រិត​ធម្មតាទូទៅ​ (ថ្នាក់ Ⅳ) ​៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស