孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងសៀងហៃបញ្ចេញម៉ាសប្រភេទ KN95 ដែលអាចប្រើប្រាស់ឡើងវិញ

2020-02-24 15:30:56 cri

    កាលពី​ពេលថ្មីៗ​កន្លងទៅនេះ ​រដ្ឋបាល​ក្រុងសៀងហៃ​បានណែនាំ​សហគ្រាស​ចំនួនពីរ​ឱ្យផលិត​ម៉ាស​ការពារ​ប្រភេទ​ KN95 ដែល​អាច​ប្រើប្រាស់​ឡើងវិញ​សម្រាប់​ប្រជាជនទូទៅ។

    សូមបញ្ជាក់ថា ​ម៉ាសនេះ​មាន​លក្ខណៈពិសេស​ដូចជា ​អាចសម្លាប់​មេរោគ​បាន​គ្រប់ពេលវេលា​និងការពារ​បរិស្ថាន​ជាដើម ។

    មានម៉ាសនេះ​ចំនួន​មួយ​គឺស្មើនឹង​មានម៉ាស​ចំនួន២០ ​។ ​ចំណែក​តម្លៃត្រឹមតែ​ពី១៥ដល់​២៥យាន់​ប្រាក់ចិន​ប៉ុណ្ណោះ ​។ តាម​ការប៉ាន់ប្រមាណ ​ម៉ាសនេះ​នឹងត្រូវ​ផលិត​ឡើងចំនួន​ជាង៣សែន​ក្នុងមួយថ្ងៃ​ចាប់ពី​ថ្ងៃទី២៨​ខែកុម្ភៈ​ខាងមុខនេះ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស