孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងCovid-19 នៅប្រទេសជប៉ុននិងកូរ៉េខាងត្បូងបានបន្តកើនឡើង

2020-02-24 14:43:07 cri

    កាលពីពេល​កន្លងទៅនេះ ​ចំនួនករណី​វិនិច្ឆ័យឆ្លង ​Covid-19 ​នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​បានបន្ត​កើនឡើង។ ​កាល​ពី​ថ្ងៃ​ទី​២៣ខែ​កុម្ភៈ ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បានលើក​កម្ពស់កម្រិត​ប្រុងប្រយ័ត្ន​នៃ ​Covid-19 ​កម្រិតធ្ងន់ធ្ងរ​បំផុត​ដែល​ជា​កម្រិតខ្ពស់បំផុត។

    រហូតដល់​ថ្ងៃទី២៣ខែកុម្ភៈ ​ករណី​វិនិច្ឆ័យឆ្លង Covid-19 នៅ​ប្រទេស​​ជប៉ុន មានចំនួនសរុប៨៣៨នាក់ ​ខណៈកូរ៉េខាង​ត្បូងមានចំនួន៦០២នាក់ ​ក្នុងនោះស្លាប់៦នាក់។ ​សាលារៀននៅ​ប្រទេស​កូរ៉េខាង​ត្បូង​ បាន​ពន្យារពេលចូលរៀន រហូតដល់​ថ្ងៃ​ទី​៩ខែមីនាខាង​មុខនេះ។

    ក្រៅពីនេះ ​ ករណីឆ្លង Covid-19 នៅប្រទេស​អ៊ីតាលីនិងអ៊ីរ៉ង់ ក៍គួរឱ្យព្រួយបារម្ភផងដែរ។គិតត្រឹម​រសៀល​ថ្ងៃ​ទី២៣ខែ​កុម្ភៈ នៅ​ប្រទេស​អ៊ីតាលី ចំនួនអ្នកឆ្លង Covid-19 បានឡើង​ដល់​១៥២នាក់ ​ក្នុងនោះស្លាប់ ​៣នាក់ ។ ចំណែកនៅ​អ៊ីរ៉ង់ គិតត្រឹម​ថ្ងៃ​ត្រង់ថ្ងៃ​ទី២៣ខែ​កុម្ភៈ បាន​វិនិច្ឆ័យ​រកឃើញអ្នកឆ្លង Covid-19  ចំនួន៤៣នាក់ ​ក្នុងនោះស្លាប់​៨នាក់៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស