郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកគាំទ្រប្រទេសចិនក្នុងការផ្លាស់ប្តូរវិធីផ្តល់ទិន្នន័យស្ថិតិអំពីករណីឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បេសកជនពិសេស៦រូបនៃអង្គការសុខភាពពិភពលោកទទួលភារៈជួយសម្របសម្រួលការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាសកល

2020-02-23 14:27:35 cri

ថ្ងៃទី ២១ ខែ​កុម្ភៈ​ តាម​ម៉ោង​ក្នុង​តំបន់ លោក Tedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ក្នុង​សនិ្នសីទសារព័ត៌មាន​ដែល​បើក​ធ្វើ​នៅក្រុង​ហ្សឺណែវ​ថា នឹង​គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​​ផ្លាស់​ប្តូរ​វិធី​ផ្តល់​ទិន្នន័យ​ស្ថិតិ​អំពី​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី ពោលគឺ​លុប​ចោល​ការ​រាប់​បញ្ចូល​ករណី​ឆ្លង​ដែល​បាន​និង​កំពុង​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​ហ៊ូប៉ី ដោយ​គ្រាន់​តែ​ផ្តល់​ទិន្នន័យ​ស្ថិតិអំពី​ករណី​ឆ្លង​ជំងឺ​និ​ងករណី​សង្ស័យ​ឆ្លង​ជំងឺ ។

ដើម្បី​ធ្វើ​ការ​សម្របសម្រួល​ឱ្យ​បាន​ល្អ​នូវ​ការងារ​បង្ការ​និង​គ្រប់​គ្រង​សភាពការណ៍​ជំងឺ​ឆ្លងជាសកល លោក Tedros បាន​ប្រកាស​ថា អង្គការ​សុខភាព​ពិភពលោក​នឹង​តែង​តាំង​បេសកជន​ពិសេស​អំពី​ជំងឺ​រលាក​សួត​បង្ក​ដោយ​កូរ៉ូណា​ថ្មី​ចំនួន​៦ រួប ដើម្បីផ្តល់​សំណើ​ជា​យុទ្ធសាស្ត្រ​ដល់​ពិភពលោក​ទាំង​មូល ។ លោក Tedros បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន ការគ្រប់​គ្រង​ភាព​​រីក​រាលដាល​នៃ​វីរុស​នៅ​ទូទាំង​ពិភពលោកមានភាព​កាន់​តែ​តាន​តឹង លោក​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​នានា​ចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​នេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស