翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងសន្និសីទការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីសិក្សាស្រាវជ្រាវអំពីការងារបង្ការនិងគ្រប់គ្រងជំងឺ​រលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ព្រមនិងចាត់ចែងការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការងារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

2020-02-22 16:05:56 cri

     ថ្ងៃទី២១ ខែកុម្ភៈ ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​និស្ត​ចិន​បាន​បើក​សន្និសីទ​ ដើម្បី​សិក្សាស្រាវជ្រាវ​អំពី​ការងារ​បង្ការ​និង​គ្រប់​គ្រង​​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី ​ព្រម​និង​ចាត់​ចែង​ការងារ​​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​និង​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ក្រោម​អធិបតីភាព​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​។

​​    សន្និសីទ​បានគូស​បញ្ជាក់​ថា​ ​បន្ទាប់​ពី​ការកើត​មាន​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី​ មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ដាក់ចេញ​ជា​បន្ទាន់​នូវ​គោល​នយោបាយ​អំពី​ការ​បង្ការ​និង​គ្រប់​គ្រង​សភាពការណ៍​ឆ្លង​នៃ​ជំងឺរលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី​ ​ធានា​ឱ្យ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​វិវឌ្ឍ​ទៅ​ដោយ​មាន​និង​សណ្តាប់ធ្នាប់​និង​មាន​ប្រសិទ្ធភាព​ ​ទប់​ស្កាត់​យ៉ាង​ដាច់​ខាត​នូវ​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​។​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​ប្រទេស​ចិន​ទទួលបាន​ការ​គាំទ្រ​ជា​ទូទៅ​ពី​សំណាក់​​សហគមន៍​អន្តរជាតិ​ ដែល​​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈជា​ប្រទេស​ធំ​ដែល​មាន​ទំនួល​​ខុសត្រូវ។

    សន្និសីទ​គូស​បញ្ជាក់​ទៀត​ថា​ ​បច្ចុប្បន្ននេះ ​និន្នាការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​ត្រូវ​បាន​ទប់​ស្កាត់​ជា​ជំហាន​ដំបូង ​​ហើយ​ពោល​គឺ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ទទួល​បាន​​ប្រសិទ្ធភាព​ជា​ដំណាក់​កាល។​ទន្ទឹម​នឹង​នេះ ​យើង​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​ថា​ ​ចំណុច​របត់​នៃ​ការ​វិវឌ្ឍ​នៃ​ករណី​ជំងឺ​ឆ្លង​នៅ​មិនទាន់​ចូល​មក​ដល់​នោះ​ទេ ​ស្ថានការណ៍​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​នៅ​ខេត្ត​Hubeiនិង​ក្រុង​Wuhan​នៅ​តែ​មាន​ភាព​ស្មុគស្មាញ​និង​តាន​តឹង​ដដែល​។ហេតុ​នេះ​​ត្រូវ​ក្តាប់​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ដោយ​មិន​បន្ធូរ​ដៃ​ ​ដើម្បី​យក​ឈ្នះ​ទាំង​ស្រុង​លើ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លង​។

    សន្និសីទ​គូស​បញ្ជាក់​ទៀត​ថា​ ​ទោះបី​ករណី​​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី​បាន​ជះឥទ្ធិពល​យ៉ាង​លេចធ្លោ​ដល់​ដំណើរ​ការ​សេដ្ឋកិច្ច​​ក៏​ដោយ ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មានភាព​ជន់​​និង​សក្តានុពល​យ៉ាង​ធំធេង​ ​ពោល​គឺ​និន្នាការ​វិវឌ្ឍ​រីក​ចម្រើន​ក្នុង​រយៈ​ពេល​យូរ​គឺ​គ្មាន​ការ​ប្រែប្រួល៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស