翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកគាំទ្រប្រទេសចិនក្នុងការផ្លាស់ប្តូរវិធីផ្តល់ទិន្នន័យស្ថិតិអំពីករណីឆ្លងជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី បេសកជនពិសេសចំនួន ៦ រូបនៃអង្គការសុខភាពពិភពលោកទទួលភារៈជួយសម្របសម្រួលការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាសកល

2020-02-22 15:57:32 cri

      ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ តាម​ម៉ោង​ក្នុង​តំបន់​ ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បាន​រៀបចំ​ធ្វើ​នៅ​ក្រុង​ហ្សឺណែវ ​លោក​Tedros Adhanom Ghebreyesuអគ្គនាយក​អង្គការ​​សុខភាព​ពិភពលោក​បាន​ថ្លែងពី​ការ​គាំទ្រ​ប្រទេស​ចិនដែល​បាន​ផ្លាស់ប្តូរ​វិធី​ផ្តល់​ទិន្នន័យ​ស្ថិតិ​អំពី​​ករណី​ឆ្លង​ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​​​​ ពោល​គឺ​លុប​ចោល​ការ​រាប់​បញ្ចូល​ករណី​ឆ្លង​​​​ដែល​បាននិង​កំពុង​សម្រាក​ព្យាបាល​​ក្នុង​មន្ទីរ​​ពេទ្យ​​នៅ​ខេត្ត​ហ៊ូប៉ី ​ដោយ​គ្រាន់​តែផ្តល់​​ទិន្នន័យ​ស្ថិតិ​អំពី​​ករណី​ឆ្លង​ជំងឺ​និង​ករណី​​សង្ស័យឆ្លង​ជំងឺ​​ ។

លោក​ Sylvie Briand មន្រ្តី​អង្គការសុខភាព​ពិភពលោក​បាន​ថ្លែង​ថា អ្វី​ដែល​សំខាន់​ជាង​ការ​ប្រមូល​ទិន្នន័យ​គឺ​សភាពការណ៍​នៃ​ការរីករាលដាលនៃ​​ជំងឺឆ្លង​​ ។ ឱ្យ​តែ​បាន​យល់​ដឹង​ពី​វិធីធ្វើ​ស្ថិតិ​​​នៃ​ករណី​ឆ្លង​ជំងឺ​​ នោះ​ក៏​មានអំណោយ​ផល​​ដល់​ការ​ធ្វើសេចក្តី​សម្រេច​ចិត្ត​ប្រសើរ​​ជាង​គេ​ដើម្បី​គាំពារ​សុខភាព​របស់ប្រជាជន ។

      ម្យ៉ាង​វិញ​ទៀត ក្នុង​គោលបំណងជួយ​​សម្រប​សម្រួល​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ជា​សកល​ឱ្យ​បាន​កាន់​តែ​ល្អ​ លោក Tedros ​បាន​ប្រកាសថា​ អង្គការ​សុខភាព​ពិភពលោក​បាន​​​តែងតាំង​​បេសកជន​ពិសេសចំនួន​ ៦ រូប​ ដើម្បី​លើក​ជា​សំណើ​​ដែលប្រកប​ដោយ​លក្ខណៈ​យុទ្ធសាស្រ្ត​សម្រាប់​ទប់ទល់​នឹង​ជំងឺCOVID-19 ក្នុង​ក្រប​ខ័ណ្ឌ​សកលលោក ។ លោក​ Tedros បាន​គូស​បញ្ជាក់ទៀតថា បច្ចុប្បន្ន ដំណាក់​កាល​គន្លឹះ​​​សម្រាប់​គ្រប់​គ្រង​ការ​រីករាលដាល​នៃ​ជំងឺឆ្លង​​ក្នុង​ក្រប​ខ័ណ្ឌ​សកលគឺ​បាន​បង្រួម​តូច​ទៅ​ៗ​​ ដូច​នេះ​លោក​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​​ចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាលនៃ​​ជំងឺ​ឆ្លង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស