翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសឡាវផ្តល់ជំនួយជាប្រាក់និងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសចិនសម្រាប់ទប់ទល់នឹងជំងឺឆ្លង

2020-02-22 14:47:50 cri

      ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ លោក​Wang Yi សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​រួម​ជា​មួយ​លោក​Thongloun Sisoulith នាយករដ្ឋមន្រ្តី​ឡាវ​ចូលរួម​ពិធីផ្តល់​ជំនួយ​របស់​ភាគី​ឡាវ​​ដើម្បី​គាំទ្រដល់​​ប្រទេសចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ។

      តាម​រយៈ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ពី​បក្ស​និង​រដ្ឋាភិបាល​ឡាវ​ សមាគម​មិត្តភាព​ឡាវ​-​ចិន​បាន​រៀបចំ​ធ្វើ​សកម្មភាពរៃ​អង្គាស​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ ព្រម​និង​ទទួល​បាន​ប្រតិកម្មតប​​យ៉ាងសកម្ម​ពី​សំណាក់​ប្រជាជន​ឡាវ ដែល​​ទទួល​បាន​ការ​បរិច្ចាគ​ប្រាក់សរុប​  ៤០ ម៉ឺន​ដុល្លារអាមេរិក​និង​សម្ភារៈបរិក្ខារ​ពេទ្យ​​សម្រាប់​បង្ការ​ជំងឺ​ដែល​មាន​តម្លៃស្មើ​នឹង​​ ១០ ម៉ឺន​ដុល្លារអាមេរិក ។

      ក្នុង​ពិធី​​លើក​នេះ លោក​​Thonglounនិង​លោក​​Wang Yi បាន​ឈរ​ទន្ទឹម​​គ្នា​និង​លើក​ដៃឡើង​ហើយ​​ស្រែក​ថា “​ស៊ូ​ឡើង​ ក្រុង​វ៉ូហាន” “​ស៊ូ​ឡើង​ ប្រទេស​ចិន​” ដើម្បី​លើក​ទឹក​ចិត្តដល់​​ប្រទេសចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ។

     ​លោក​​Thongloun បាន​លើក​ឡើង​ថា ទោះ​បីជំនួយ​ឧបត្ថម្ភ​របស់​​ភាគី​ឡាវតិច​តួច​ស្តួច​ស្តើង​​​​ក៏​ដោយ​ ប៉ុន្តែ​នេះ​ជាទឹក​ចិត្ត​ស្មោះ​​​របស់​ប្រជាជនឡាវ​ចំពោះ​បងប្អូន​ចិន​ ជឿ​ជាក់​ថា ប្រទេសចិន​ប្រាកដ​ជា​អាច​យក​ឈ្នះ​លើ​​ជំងឺ​ឆ្លង​ក្នុង​ពេល​ឆាប់​ៗ​ជា​ពុំ​ខាន​ !

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស