郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនថ្លែងថា ភាពកក់ក្តៅដែលបានមកពីមិត្តភក្តិធ្វើឱ្យរដូវរងាឆ្នាំនេះមិនរងាខ្លាំងនោះទេ

2020-02-20 13:53:13 cri

     ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ នៅ​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ លោកវ៉ាងអ៊ីសមាជិកក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍សម្រាប់​សន្និសីទ​វិសា​មញ្ញ​រដ្ឋមន្រ្តីការ​បរទេស​ចិន​-អាស៊ាន​និង​សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​៥​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​កា​រ​ឡានឆាង-មេគង្គដែល​រៀប​ចំ​ឡើង​ដោយ​រដ្ឋមន្រ្តី​ការ​បរទេស​ឡាវ ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា។

      ថ្លែង​ក្នុង​ពិធី​លៀង​សាយ​ភោជន៍ លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា ឆ្លង​តាម​រយៈការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​លំបាក​លំបិន សភាពការណ៍​ឆ្លង​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ថ្មី​កំពុង​កើត​មាន​ការ​ប្រែ​ប្រួល យើង​ខ្ញុំ​មាន​ជំនឿចិត្ត ហើយ​ក៏​ច្បាស់​ជា​នឹង​អាច​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​នេះ​ក្នុង​ពេល​ឆាប់ៗ​ជា​មិន​ខាន។

      លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ទៀត​ថា ចិន​និង​អាស៊ានមាន​ភាពជិតស្និទ្ធ​ដូចមនុស្ស​ក្នុង​គ្រួ​សារ​តែមួយ ពោល​គឺ​សហគមន៍​រួម​វាសនា​តែ​មួយ។មនោសញ្ចេតនា​មេត្រី​ភាព​មក​ពី​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ធ្វើ​ឱ្យ​យើង​ខ្ញុំ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​លើ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី ហើយ​ធ្វើ​ឱ្យ​យើងខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា រដូវ​រងា​ឆ្នាំ​នេះ​មិន​សូវ​រងា​ខ្លាំង​នោះ​ទេ រដូវ​ផ្កា​រីក​នឹង​ចូល​មកដល់​ក្នុង​ពេល​ឆាប់ៗ ។ ខ្ញុំ​ជឿ​ជាក់​ថា បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រឈម​បណ្តាល​មក​ពីករណី​ជំងឺ​ឆ្លង​លើក​នេះ ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ចិន​និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នានាពិត​ជានឹង​ត្រូវ​ពង្រឹង​និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស