翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-02-20 15:06:00

图片默认标题_fororder_1

      ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ កិច្ចប្រជុំ​មិនផ្លូវការថ្នាក់​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាស៊ាន​បាន​បើក​ធ្វើ​នៅ​ក្រុង​ហាណូយ​ រដ្ឋធានី​វៀតណាម ។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​នៃ​បណ្តា​ប្រទេសអាស៊ាន​​នានា​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បាន​ចេញ​សេចក្តីប្រកាស​រួម​ ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេសចិន​ដែល​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ​ព្រម​និង​គូស​បញ្ជាក់ថា បណ្តា​ប្រទេស​អាស៊ាន​គួរតែ​រួមសហការគ្នា​ដើម្បី​ទប់ទល់​យ៉ាងសកម្ម​នឹង​ជំងឺ​ឆ្លង​លើក​នេះ​ ហើយ​សន្យា​ថា នឹង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​លើ​វិស័យ​វេជ្ជសាស្រ្ត​យោធា និង​ការ​ចែករំលែក​ព័ត៌មាន​ជាដើម ។

      ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​​លើក​នេះ លោក​ Ngo Xuan Lich រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​វៀតណាម​បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​លើក​នេះ​បាន​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​នានា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ប្រាកដ​ប្រជា​លើ​វិស័យ​វេជ្ជសាស្រ្ត​និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ខាង​មនុស្សធម៌ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស