翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Teodoro Lochen រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន

2020-02-20 15:04:52

      ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ លោក​Wang Yi សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​​និង​ជា​រដ្ឋមន្រ្តីក្រសួង​​ការបរទេសចិនបាន​​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ Teodoro Lochen រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ ។ 

      ក្នុង​កិច្ច​ជំនួប​ លោក​Wang Yi​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេសហ្វីលីពីន​ដែល​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់ទំនង​រវាង​ចិននិង​អាស៊ាន​បាន​ធ្វើ​ការងាររៀបចំ​និងជួយ​​សម្រប​សម្រួលយ៉ាង​​ច្រើន​សម្រាប់​ការ​បើក​ធ្វើ​កិច្ចប្រជុំ​វិសាមញ្ញរដ្ឋមន្រ្តី​ការ​បរទេស​លើក​នេះ​ ។  ប្រទេសចិន​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេសចិននិង​ហ្វីលីពីន​ ដែល​នឹង​បន្ត​​ផ្តល់​ការ​គាំទ្រ​ដល់​ហ្វីលីពីន​ក្នុង​ការ​គាំពារ​ផល​ប្រយោជន៍ស្រប​ច្បាប់របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដូច​ពេល​មុនៗ​ដែរ ។

       ជា​ការ​ឆ្លើយ​តប​ លោក​ Teodoro Lochen បាន​ប្រគល់​លិខិត​សរសេរ​ផ្ទាល់​ដៃ​​របស់​លោក​Duterte ប្រធានាធិបតីហ្វីលីពីន​ដើម្បី​ពាំនាំ​យក​ទៅ​ជូន​លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន និង​​បាន​ថ្លែង​ថា រដ្ឋាភិបាល​និង​ប្រជាជន​ហ្វីលីពីន​នឹង​ឈរ​នៅ​ជា​មួយ​ប្រទេសចិន​និង​ប្រជាជន​ចិន​ដោយ​មិន​ងាករេ​ ព្រមនិងសូម​​​កោតសរសើរ​និង​គាំទ្រភាគី​ចិនដែល​បាន​ចាត់​វិធានការ​​ប្រកបដោយ​កម្លាំង​ខ្លាំង​ក្លា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។ ក្នុង​គ្រា​​​លំបាក​ ប្រទេស​ហ្វីលីពីន​នឹង​ស្ថិត​នៅ​ជា​មិត្តពិត​របស់​ប្រទេសចិន ៕​​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស