马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីនៃគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិចិន ថ្លែងថា វិស័យសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជន ត្រូវតែរៀបចំធ្វើការឡើងវិញជាបន្ទាន់

2020-02-11 15:49:36 cri

     យន្តការ​រួម​គ្នា​ស្តីពីការបង្ការ​និង​គ្រប់​គ្រងការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ បាន​រៀប​ចំសន្និសីទ​កាសែត​នៅ​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​​ ​។ លោកCongLiangអគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍និង​កំណែទម្រង់ជាតិ​បាន​ថ្លែង​ថា វិស័យសំខាន់​ៗដែល​ពាក់ព័ន្ធ​នឹងសេដ្ឋកិច្ច​ជាតិ​និង​ជីវភាពរស់នៅ​របស់ប្រជាជន ​ត្រូវតែ​រៀបចំ​ធ្វើការ​ឡើងវិញជាបន្ទាន់ ។ ចំណែកសង្វាក់ផលិតកម្ម និងការងារវិស្វកម្មសំខាន់ ត្រូវចាប់ផ្តើមដំណើរ ឱ្យបានឆាប់និងទាន់ពេលវេលា។ តំបន់ដែល​មានការរីករាលដាល​នៃជំងឺឆ្លង​ធ្ងន់ធ្ងរ ​និង​ការងារមិន​បន្ទាន់ ​អាច​ពន្យារពេល ​ក្នុងកម្រិត​សមរម្យ ។

តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា ​ពេល​បច្ចុប្បន្ន​នេះ ​គ្រប់​ខេត្ត​និង​ទី​ក្រុងនានា​ទូទាំង​ប្រទេស ​​ក្រៅ​ពី​ខេត្ត​HuBei បាននឹងកំពុង​វិល​ត្រឡប់​បំពេញ​ការងារជាប្រក្រតី​ឡើង​វិញ ជា​បន្តបន្ទាប់​។ ​ជា​ពិសេស​ ​សហគ្រាសក្នុង​វិស័យ​សំខាន់ៗ ​ដូច​ជា ​សម្ភារៈវេជ្ជសាស្រ្ត​ ​ថាម​ពល ​ស្បៀងអាហារ​ ​គមនាគមន៍​និង​ចរាចរណ៍​ទំនិញ ​ បាន​ដំណើរការជា​បន្តបន្ទាប់​ផង​ដែរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស