马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានា នៃសង្គមហុងកុង គាំទ្រតំបន់ដីគោកចិន យ៉ាងសកម្ម លើការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី

2020-02-11 15:54:49 cri

  ចាប់តាំងពីផ្ទុះករណីជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីមក ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​ហុងកុង ​បាន​គាំទ្រ​យ៉ាងសកម្ម ជាមួយរដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​

ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ ​។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ​ក៏​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ​ទៅ​លើ​ការ​វិវឌ្ឍន៍​នៃជំងឺឆ្លងនៅ​ដីគោកចិន ក៍ដូចជា ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ ​ដោយបាន​​ស្ម័គ្រ​ចិត្តបរិច្ចាគ​ជាថវិកា​និង​សម្ភារៈ ​ដល់​ដីគោកចិន​តាម គ្រប់រូបភាព​និង​​គ្រប់មធ្យោបាយ។

    យោងតាម​ស្ថិតិ បានបង្ហាញឱ្យឃើញថា ​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ ​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​ហុងកុង ​បាន​បរិច្ចាគជា​ប្រាក់សរុបចំនួនជាង​១ពាន់​លាន​យាន់ប្រាក់​ចិនដល់​ដីគោកចិន ។ ចំណែក​អង្គការ​និង​សមាគមមួយចំនួន ក៍​បាន​ទិញ​បរិក្ខារវេជ្ជសាស្រ្ត​និង​សម្ភារៈការពារ​មេរោគ ​ដូចជា​ ម៉ាស់ ​វេនតាការពារ និង​សម្លៀកបំពាក់ការពារ ពី​បរទេស​ ​ដើម្បីប្រគល់ជូន​​ដីគោកចិន ​សម្រាប់​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស