孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីក្រុងប៉េកាំង ការពារយ៉ាងពេញទំហឹងនូវសុវត្ថិភាព អំឡុងពេលនៃការវិលត្រឡប់ចូលមកបំពេញការងារវិញ នៅក្រុងប៉េកាំង

2020-02-10 15:31:43 cri

    កាល​ពី​ថ្ងៃ ទី​៩ខែកុម្ភៈ​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​ផ្នែកជា​ច្រើន​ ដូចជា ​ផ្លូវ​ដែក ​អាកាសចរណ៍ស៊ីវិល ​​និង​ការ​ដឹកជញ្ជូន​សាធារណៈ ​នៃ​ទី​ក្រុង​ប៉េកាំងបាន​ថ្លែងថា ​ពេល​បច្ចុប្បន្ននេះ ​ផ្នែក​ផ្លូវដែក ​បាន​អនុវត្តការ​ពិនិត្យ​កម្តៅក្នុងរាងកាយរបស់​អ្នក​ដំណើរទាំងអស់ ដែលបានធ្វើដំណើរ​មកដល់​ក្រុង​ប៉េកាំង ។ ចំណែក​ផ្នែកអាកាសចរណ៍​និង​ការ​ដឹកជញ្ជូនសាធារណៈ ​ក៏បាន​​ចាត់វិធានការ​សម្លាប់​មេរោគយ៉ាងដិតដល់ផងដែរ។

    ក្នុង​សន្និសីទ​កាសែត​​ស្តីពី​ការងារ​បង្ការ​និង​ទប់ទល់នឹង​ការ​រាតត្បាត​នៃ​ជំងឺរលាកសួត​ប្រភេទ​ថ្មី ​នៅ​ទី​ក្រុង​ប៉េកាំង ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី ៨ខែ​កុម្ភៈ ​លោកWangYongអនុប្រធាននៃសាខាក្រុមហ៊ុនផ្លូវដែកចិន​ប្រចាំទី​ក្រុង​ប៉េកាំង  បាន​​ថ្លែង​ថា ​ចាប់តាំងពី ចាប់ផ្តើមចូលរួម​បង្ការ​និង​គ្រប់គ្រង់ជំងឺ​ឆ្លង​មក ​ផ្នែកផ្លូវ​ដែករបស់យើង ​បាន​អនុវត្តការពិនិត្យកម្តៅក្នុងរាងកាយនៃ​អ្នក​ដំណើរ​ទាំងអស់ ដែលបានធ្វើដំណើរ​មកដល់​ទីក្រុង​ប៉េកាំង ​ដើម្បីធានាយ៉ាង​ជាក់លាក់នូវ​សុវត្ថិភាពជូន​អ្នក​ដំណើរ។

    ចំណែកផ្នែកអាកាសចរណ៍ ​ក្រៅពីយកចិត្តទុកដាក់ លើខ្យល់​ចេញចូល​និងសម្លាប់មេរោគ នៅឯអាកាសយន្តដ្ឋានទាំង​ពីរ​ គឺ​អាកាសយន្តដ្ឋានរដ្ឋធានី ​និង​អាកាសយន្តដ្ឋានអន្តរជាតិDaXing ក៍បានយកចិត្តទុកដាក់លើ ​ការងារ​ពិនិត្យកម្តៅក្នុងរាងកាយរបស់​អ្នក​ដំណើរ ដែលមក​ពី​WuHan ,​HuBei ព្រមទាំង​អ្នកដំណើរជាតិនិងអន្តរជាតិ​ទាំងអស់​ ដែលបានធ្វើដំណើរ​ចាកចេញ ​តាមដំណាក់កាល​នីមួយៗផងដែរ។

    ដោយឡែកសម្រាប់ផ្នែក​គមនាគមន៍ក្នុង​ទីក្រុង ​បានធ្វើការសម្លាប់មេរោគ នៅលើរថយន្តតាកស៊ី ​រថយន្ត​ទេសចរណ៍ និងរថយន្តក្រុង ចំនួនមិនតិចជាងពីរលើក​ក្នុង​មួយ​ថ្ងៃនោះទេ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស