魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនិងលុបបំបាត់ការមើលងាយព្រមទាំងផ្តល់ជំនួយដល់ប្រទេសចិនដើម្បីយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-02-10 15:13:00 cri

    លោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថែ្លង​នៅក្នុង​ទីក្រុង​អាត់ឌីស​អាបាបា ​រដ្ឋធានី​នៃ​ប្រទេស​អេត្យូពី​ថា ​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ​សហគមន៍អន្តរជាតិ​គួរតែ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​លុបបំបាត់​ការ​មើលងាយ​ព្រមទាំងផ្តល់ជំនួយ​ដល់​ប្រទេស​ចិន​ដើម្បីយក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​

    លោក ​Antonio ​Guterres ​បាន​ថែ្លងថា ​ប្រទេសចិន​បាន​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​រលាកសួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺនេះ​ប្រកបដោយ​ប្រសិទ្ធភាព ​ហើយ​ទទួលបាន​នូវ​លទ្ធផល​គួរឱ្យ​កត់សម្គាល់។​លោក​ជឿជាក់​ថា ​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ពង្រឹង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ។​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​នឹង​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេសចិនតាម​សេចក្តីត្រូវការ​ខណៈ​ពេល​ចាត់​វិធានការ​ការពារ​ចាំបាច់​ដើម្បី​ទប់ស្កាត់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។​

    លោក ​Antonio ​Guterres ​បាន​សង្កត់ធ្ងន់​ថា ​ក្នុង​ដំណើរការ​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ ​ភាគីពាក់ព័ន្ធ​ទាំងអស់​គួរតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​មនុស្សធម៌ ​លុប​បំបាត់​ឥរិយាបថ​មើលងាយ​គ្រប់​ទម្រង់​ដើម្បី​រួមគ្នា​ជួយ​ប្រទេសចិន​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺនេះ​ក្នុងពេល​ឆាប់ៗ​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស