王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីវិនិច្ឆ័យជាក់លាក់ដែលបន្ថែមថ្មីបានកាត់បន្ថយយ៉ាងច្បាស់លាស់ក្នុងពីរថ្ងៃជាប់ វិធានការចម្រុះបានលើកកម្ពស់អត្រាទទួលព្យាបាល និងអត្រាជាសះស្បើយ កាត់បន្ថយអត្រាឆ្លងជំងឺនិងអត្រាស្លាប់

2020-02-08 15:55:43 cri

      ថ្ងៃទី​៧​ខែ​កុម្ភៈ​ ​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​សុខាភិបាល​និង​សុខភាព​ជាតិ​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំងថា​ ​ករណីវិនិច្ឆ័យជាក់លាក់នៃ​ជំងឺ​រលាកសួត​បង្កឡើងដោយ​រីរុសកូរ៉ូណា​ដែល​បន្ថែមថ្មីនៅទូទាំង​ប្រទេសចិន​បាន​កាត់បន្ថយយ៉ាង​ច្បាស់លាស់ក្នុង​ពីរថ្ងៃជាប់ ​ដែល​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​វិធានការ​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លង​ក្នុងពេល​មុននេះ​។​ ​ អ្នក​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​នៃ​គណៈកម្មាធិការ​សុខាភិបាល​និង​សុខភាព​ជាតិ​ចិនក៏បាន​ឧទ្ទេសនាម​ពី​វិធានការ​ចម្រុះដែល​បាន​​លើកកម្ពស់​អត្រា​ទទួលព្យាបាល​ និង​អត្រា​ជា​សះ​ស្បើយ កាត់បន្ថយ​អត្រា​ឆ្លង​ជំងឺ​​និង​អត្រាស្លាប់ដែល​​រកឃើញ​ក្នុងពេល​ឆាប់​ ​រាយការណ៍ក្នុងពេល​ឆាប់​ វិនិច្ឆ័យ​ក្នុង​ពេលឆាប់​និង​ឱ្យនៅ​ដាច់ពីគេក្នុងពេលឆាប់​ ​និង​ប្រមូលផ្តុំអ្នកជំងឺ​ ​អ្នកជំនាញ​ និង​ធនធាន​ ព្រម​និងព្យាបាល​ជាមួយ​គ្នាជាដើម​។​

      បច្ចុប្បន្ន ​ប្រទេសចិន​ទាំង​មូល​បាននិងកំពុង​ស្រូតទៅ​ផ្តល់ការ​គាំទ្រ​ដល់​ក្រុង​អ៊ូហាន់​ ​បុគ្គលិកពេទ្យដែល​ស្រូតដំណើរទៅផ្តល់​ការ​គាំទ្រ​នៅ​ក្រុង​អ៊ូហាន់​មាន​ចំនួន​លើស​ពី​១ម៉ឺន​១​ពាន់នាក់ហើយ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស