郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសំខាន់ៗនៃប្រទេសអាស៊ីនិងអាហ្វ្រិកជាច្រើនរូបកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការទប់ទល់នឹងសភាពជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ព្រមទាំងថ្លែងថា ប្រទេសចិនមុខជានឹងយកជ័យជម្នះលើសភាពជំងឺ

2020-02-07 13:51:54 cri

ប៉ុន្មានថ្ងៃ​ជាប់​ៗមក​នេះ ​អ្នក​នយោបាយ​សំខាន់​ៗ​នៃ​ប្រទេស​ច្រើន​និង​ថ្នាក់​ដឹក​នាំ​នៃ​អង្គការ​អន្តរជាតិ​បាន​កោត​សរសើរ​តាមទម្រង់​ខុសៗ​គ្នា​ចំពោះការ​ខិតខំប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី ​ហើយ​ពោរ​ពេញ​ទៅ​ដោយ​ជំនឿ​ចិត្ត​ចំពោះ​ប្រទេស​ចិន​ដែល​អាចយកជ័យជម្នះ​លើសភាព​ជំងឺ​លើក​នេះ។

ពេល​កន្លង​ទៅ​ថ្មីៗ​នេះ  ​បក្ស​កុម្មុយនិស្ត​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​សមាជិក​សម្ព័ន្ធ​កាន់​អំណាច​អាហ្វ្រិក​ខាង​ត្បូង​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​វេបសាយ​របស់​ខ្លួន​ថា​ ឯកភាព​នឹង​ទង្វើ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​កោតសរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​វិធានការ​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី។

លោក​Quartey​អនុប្រធាន​សហភាពអាស្រ្វិក​បាន​ថ្លែងថា​ ​ ការ​ទប់ទល់​នឹង​សភាពជំងឺ​រលាក​សួត​ថ្មី​របស់​ប្រទេស​ចិន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង  ជឿជាក់​ថា​ ​ប្រទេស​ចិន​មុខ​ជា​នឹង​យក​ជ័យ​ជម្នះ​លើ​សភាព​ជំងឺ​ឆ្លង​លើកនេះជា​មិន​ខាន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស