郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិសម្តែងការគាំទ្រនិងការលើកទឹកចិត្តចំពោះប្រទេសចិនដែលកំពុងប្រយុទ្ធប្រឆាំងនឹងសភាពជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដោយបានអះអាងថា សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការគ្នាពិតជានឹងយកជ័យជម្នះជាដាច់ខាត

2020-02-07 15:12:09 cri

      ថ្ងៃទី ៦ ខែ កុម្ភៈ នៅ​ទីស្នាក់​ការកណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ក្រុងញូវយ៉ក លោក Hochschild-Drummond អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​បានសម្តែង​ការ​គាំទ្រ​និង​ការលើក​ទឹក​ចិត្ត​ចំពោះប្រទេសចិន​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ ។ លោក​បាន​ថ្លែង​ថា ក្នុង​គ្រា​ដ៏លំបាក​នេះ ខ្ញុំ​សូម​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ​​ដែលចង់​រួម​សហការ​ជា​មួយ​ប្រជាជន​ចិន​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហាប្រឈម​លើ​វិស័យ​សុខភាព​សាធារណៈ​លើកនេះ ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​របស់​ចិន​និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ធ្វើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី ។

លោក Hochschild-Drummond បានថ្លែងទៀតថា ឆ្នាំ ២០២០ ជាខួបលើកទី ៧៥ នៃការ​បង្កើត​អង្គការ​សហប្រជាជាតិ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណាថ្មី​លើកនេះ បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ព្រោះថា មាន​តែ​យើង​ទាំង​អស់​គ្នា​សាមគ្គីគ្នា​និងធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ ទើប​អាច​ទប់​ទល់​នឹង​សភាព​ជំងឺ​រលាក​សួត​ដោយ​វីរុសកូរ៉ូណាថ្មី​បាន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស