郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមដឹកនាំការងារទប់ទល់នឹងសភាពជំងឺរលាកសួតដោយរីរុសកូរ៉ូណាថ្មីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនកោះប្រជុំ

2020-02-07 15:19:33 cri

  ថ្ងៃទី​៦​ខែ​កុម្ភៈ​ ក្រុមដឹកនាំការងារទប់ទល់នឹង​សភាពជំងឺរលាកសួតបង្កឡើងដោយ​រីរុស​កូរ៉ូណា​ថ្មី​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​បាន​កោះប្រជុំក្រោម​អធិបតីភាព​របស់​លោក​លីខឺឈាងនាយករដ្ឋមន្ត្រីចិន​។

កិច្ចប្រជុំបានលើកឡើង​ថា​ បច្ចុប្បន្ននេះត្រូវ​បន្តប្រមូលផ្តុំកម្លាំងបំពេញការងារបង្ការ​និង​គ្រប់គ្រង​សភាពជំងឺឆ្លងនៃខេត្តហ៊ូប៉ី ជាពិសេស​គឺ​ក្រុង​អ៊ូហាន់ ហើយ​បន្តធានាការ​ផ្គត់ផ្គង់សម្ភារៈសំខាន់ៗសម្រាប់​ការ​ព្យាបាល​ ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង។

បច្ចុប្បន្ននេះ​ ក្រៅពីខេត្តហ៊ូប៉ី​ ​ករណីវិនិច្ឆ័យជាក់លាក់ក្នុង​តំបន់​ផ្សេងទៀត​នៃ​​ប្រទេស​ចិន​មាន​ភាពនឹងនរ​ជាទូទៅ​ ឯអត្រាស្លាប់ក៏ទាបដែរ​។ កិច្ចប្រជុំ​បាន​ចង្អុលបង្ហាញ​ថា​ ​តំបន់​ទាំងនេះ​ត្រូវ​រៀបចំ​ការ​បង្កើត​ផល​ជា​ប្រក្រតីឡើងវិញ​ស្របពេល​បន្ត​ធ្វើការងារ​បង្ការ​និង​គ្រប់​គ្រង​បែប​វិទ្យាសាស្ត្រ​៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស