郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យLei shen shan ក្រុងWuhan ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់

2020-02-07 15:17:28 cri

   ឆ្លង​តាមរយៈការ​ខិត​ខំតស៊ូ​អស់​រយៈ​ពេល​ ១០ ថ្ងៃ កាលពីថ្ងៃទី ៦ ខែកុម្ភៈ​ មន្ទីរពេទ្យ​Lei shen shanក្រុង​Wuhan​បាន​ទទួលការ​ពិនិត្យ​ជា​ផ្លូវ​ការ​ពី​សំណាក់​​ស្ថាប័ន​ពាក់ពន្ធ​នៃក្រុង​Wuhan​​ ព្រមនិង​ចាប់​ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្ត​បន្ទាប់ ។

      ក្រោយ​ពី​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ មន្ទីរពេទ្យ​​Lei shen shan​ នឹង​មាន​គ្រែ​ដេក​ពេទ្យ​ចំនួន១៦០០ និង​មាន​បុគ្គលិក​ពេទ្យ​ជាង​ ២០០០ នាក់​ ។​ តាម​ដំណឹង​ឱ្យ​ដឹង​ថា ក្រុម​ការងារ​ពេទ្យ​ទី​មួយ​ដែល​បម្រើការ​​នៅមន្ទីរ​ពេទ្យLei shen shan​មាន​សមាជិក​សរុប​ជាង ១១០ នាក់​ដែលចាត់​តាំង​ឡើង​ដោយ​កម្មាភិបាល​និង​បុគ្គលិក​មាន​បច្ចេកទេស​ពេទ្យ​ខ្ពស់​នៃ​មន្ទីរ​ពេទ្យខេត្ត​ហ៊ូ​ពៃ៕​​

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស