马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនិងបញ្ញវន្តរុស្ស៊ី វាយតម្លៃជាវិជ្ជមានចំពោះវិធានការរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-02-06 15:20:36 cri

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​នេះ​ គ្រប់​មជ្ឈដ្ឋាន​នៃ​រុស្សី​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិធានការ​របស់​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឆ្លងនៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​ ។ អ្នក​ជំនាញនិង​បញ្ញវន្ត​រុស្ស៊ី ​បាន​បញ្ចេញ​នូវទស្សនៈប្រកបដោយ​វិចារណ​ញ្ញាណ​​ដូចៗគ្នា​ ដោយ​បាន​វាយ​តម្លៃ​ជា​វិជ្ជមានចំពោះ​វិធានការ​គ្រប់បែបយ៉ាង​របស់​រដ្ឋាភិបាល​ចិន​ ។

លោក Sergey Sanakoev  ប្រធាន​នៃ​មជ្ឈមណ្ឌលវិភាគ​រុស្ស៊ីនិងចិនRussian-Chinese Analytical Center​ បាន​អំពាវនាវ​ដល់​ប្រជាជន ​ឱ្យ​ប្រកាន់​ខ្ជាប់នូវ​​អាកប្បកិរិយាប្រកបដោយ​វិចារណញ្ញាណចំពោះ​សភាព​ការណ៍នៃ​​​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​នាពេល​បច្ចុប្បន្ននេះ​ ។​ លោក​បាន​បញ្ជាក់​ថា​ ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ប្រទេស​ចិន​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​ ។ បទពិសោធន៍​​ល្អៗ​នៃ​ប្រទេសចិន​អាច​រៀន​សូត្រនិង​អនុវត្តតាម​​បាន ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​នៃ​ពិភពលោក​​នាពេល​អនាគត ។

លោក Oleg Timofeev សាស្ត្រាចារ្យរង​នៃ​សកលវិទ្យាល័យ​មិត្តភាព​ប្រជាជន​រុស្ស៊ី​បានថ្លែង​ថា​ រដ្ឋាភិបាល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃប្រទេសចិន ​បាន​ប្រកាស​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ខ្ពស់​អំពី​សភាពការណ៍នៃ​ការ​ឆ្លង​ជំងឺ​ គួរឱ្យ​ពិភពលោក​កោតសរសើរ​​ ។ លោកបាន​បញ្ជាក់​ថា​ ប្រឈមមុខ​នឹង​សភាព​ការណ៍​នៃការ​ឆ្លង​ជំងឺ​នេះ​ រុស្ស៊ីនិង​ចិន​​ នឹង​បង្កើន​កិច្ច​សម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការ​ ក្នុង​វិស័យ​សុខាភិបា​ល​ ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស