孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈខុសពីធម្មតា សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅរសៀលថ្ងៃទី៥ខែកុម្ភៈនេះ

2020-02-05 16:09:26 cri

    ចាប់តាំងពី​ផ្ទុះ​ជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​នៅក្រុង​វូហានមក​ រាជរដ្ឋាភិបាល​កម្ពុជាបាន​យកចិត្ត​ទុកដាក់​កម្រិតខ្ពស់​ចំពោះ​ការវិវឌ្ឍនៃ​ជំងឺឆ្លងនេះ​ សម្តេច​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​លើកឡើងថា ​ចង់ទៅ​សួរសុខទុក្ខ​និស្សិតខ្មែរ​ដែល​បន្តវិជ្ជា​នៅ​ប្រទេសចិន​នៅ​ក្រុងវូហាន ​។ បន្ទាប់ពី​ភាគីចិន​បាន​បដិសេធ​សំណូមពរ​របស់​សម្តេចហ៊ុនសែន​ សម្តេច​បែរជា​បំពេញ​ទស្សនកិច្ច​នៅក្រុង​ប៉េកាំង ។

    នៅថ្ងៃ​ទី៥​ខែកុម្ភៈ​តាម​ម៉ោងតំបន់​ សម្តេច​ហ៊ុនសែន​បាន​សរសេរលើ ​FACEBOOK ​ថា ​​​សម្តេច​នឹង​ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្រុងប៉េកាំង​នៅ​រសៀល​ថ្ងៃទី៥​ខែកុម្ភៈ ។ ​នេះជា​ទស្សនកិច្ច​ការងារ​​រយៈពេល​១ថ្ងៃ​ បន្ទាប់មក​ សម្តេច​នឹង​ត្រឡប់មក​ប្រទេស​កម្ពុជាវិញ​នៅយប់​ថ្ងៃទី៥​ខែកុម្ភៈ​ដដែលនេះ ។

    សម្តេច​ហ៊ុនសែន​បានបង្ហាញ​ពីគោលជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាសាធារណៈ​ជាច្រើន​លើក​ថា ​នឹងមិន​យក​និស្សិត​ខ្មែរដែល​បន្តវិជ្ជានៅ​ប្រទេសចិននិង​មន្ត្រី​ការទូតខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសចិន​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ ។ ​ព្រមពេល​ជាមួយគ្នានេះ​ ក៏មិន​ផ្អាក​ប្រតិបត្តិការ​ហោះហើរ​រវាង​ប្រទេស​ចិននិង​កម្ពុជា​នោះទេ ។

    កាលពី​ថ្ងៃទី៤​ខែកុម្ភៈ ​ពេលអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល​ពិភពលោក​នៃ​អង្គការ​សហព័ន្ធ​សន្តិភាពសកល​នៅ​កូរ៉េខាងត្បូង​ សម្តេច​ហ៊ុនសែន​បាន​គូសបញ្ជាក់ថា​ ជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​មិនមែនជា​បញ្ហារបស់ចិន​តែម្នាក់​នោះទេ ​ប៉ុន្តែ​ជាបញ្ហា​ពិភពលោក​ផងដែរ ។​ គោលជំហរ​ចំពោះ​បញ្ហា​ជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​នៃរាជរដ្ឋាភិបាល​កម្ពុជាគឺ​ម៉ឺងម៉ាត់​មិនងាករេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស