马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យ Huoshenshan ក្រុង Wuhan ត្រូវបានប្រគល់ឱ្យក្រុមគ្រូពេទ្យនៃកងទ័ពរំដោះប្រជាជនចិនគ្រប់គ្រងនិងប្រើប្រាស់

2020-02-03 15:19:24 cri

កាលពី​ព្រឹក​ថ្ងៃទី​ ២ ខែកុម្ភៈ លោកZhou Xianwang អភិបាលក្រុង​Wuhan និង​លោក​Bai Zhongbin មេបញ្ជាការ​រង​នៃផ្នែក​​ភ័ស្តុភារ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ប្រគល់​និង​ទទួល​មន្ទីរពេទ្យ​ជំនាញខាង​​ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីHuoshenshan ក្រុង​Wuhan។ នេះ​បាន​បញ្ជាក់​ថា​ មន្ទីរពេទ្យ​នេះ ​ត្រូវ​បានប្រគល់​ឱ្យ​ក្រុមគ្រូពេទ្យនៃកងទ័ព ​ដែលបាន​នឹង​​កំពុងបំពេញបេសកកម្មនៅខេត្តHubei​ សម្រាប់​គ្រប់គ្រងនិង​ប្រើប្រាស់ ។

សូម​បញ្ជាក់​ថា​ ភារកិច្ច​នៃ​មន្ទីរពេទ្យ​Huoshenshan ក្រុង​Wuhan​ គឺ​ទទួល​និង​ព្យា​បាល​អ្នក​ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី​ ដែល​ត្រូវ​បានធ្វើរោគវិនិច្ឆ័យឃើញ ។ មន្ទីរពេទ្យនេះ​មាន​គ្រែ​ចំនួន​ ១ ពាន់ ។

លោកZhang Sibing ប្រធាននៃ​មន្ទីរពេទ្យ​Huoshenshan ក្រុងWuhan បានថ្លែង​ថា​ គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកាទាំងអស់​ នឹង​ប្រើចំណេះដឹង​ បច្ចេកវិទ្យា​និង​បទពិសោធន៍រៀង​ៗ​ខ្លួន​ ដើម្បី​ជួយ​សង្គ្រោះនិង​ព្យាបាល​អ្នកជំងឺ​ឱ្យ​បានល្អ  ក៍ដូចជា ខិតខំប្រឹង​ប្រែង​ដើម្បីឈ្នះ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស