徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីគណៈកម្មាធិការកំណែទម្រង់និងការអភិវឌ្ឍជាតិចិនថ្លែងថា ផលប៉ះពាល់របស់ជំងឺរលាកសួតប្រភេទថ្មីទៅលើសេដ្ឋកិច្ចគឺបណ្តោះអាសន្នប៉ុណ្ណោះ

2020-02-03 14:36:11 cri

   លោក​Lian Weiliang អនុប្រធាន​គណៈកម្មាធិការ​កំណែទម្រង់​និង​ការអភិវឌ្ឍ​ជាតិចិន​បានថ្លែងនៅថ្ងៃទី ៣ ខែកុម្ភៈ​នាក្រុង​ប៉េកាំងថា ផលប៉ះពាល់​របស់​ជំងឺ​រលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​ទៅលើសេដ្ឋកិច្ចចិន​គឺអាស្រ័យទៅលើ​វឌ្ឍនភាព​និងប្រសិទ្ធភាព​នៃការបង្ការ​និងគ្រប់គ្រង​ជំងឺ ។ ផលប៉ះពាល់​នេះ​គឺមាន​ដំណាក់កាល​និង​ជាបណ្តោះអាសន្ន ហើយវានឹង​មិន​ផ្លាស់ប្តូរ​មូលដ្ឋានគ្រឹះនៃ​សេដ្ឋកិច្ចចិន​ដែល​ឆ្ពោះទៅ​ភាពល្អប្រសើរ​ក្នុងរយៈពេល​យូរនោះទេ ។

ពេល​ឆ្លើយ​នឹងសំណួរ​របស់​អ្នកសារ​ព័ត៌មាន​នៅក្នុង​សន្និសីទ​ព័ត៌មាន​នៃ​ការិយាល័យ​ព័ត៌មាន​នៃក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​នាថ្ងៃ​ដដែល លោក​Lian Weiliang​បានថ្លែងថា បច្ចុប្បន្ន កម្លាំង​ជាក់ស្តែង​ផ្នែកសេដ្ឋកិច្ច មូលដ្ឋាន​សម្ភារៈ​និង​សមត្ថភាព​ទប់ទល់ចំពោះ​ភាពអាសន្ន​របស់ប្រទេសចិន​បាន​កើនឡើង​យ៉ាង​ច្បាស់លាស់ ។ ប្រទេសចិន​មាន​សមត្ថភាព​និង​ជំនឿចិត្ត​យកជ័យជម្នះ​លើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺនេះ ហើយក៏មាន​សមត្ថភាព​និង​ជំនឿចិត្ត​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​លើសេដ្ឋកិច្ច​ឱ្យដល់​កម្រិត​អប្បបរមា ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស