马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការសុខាភិបាលជាតិចិន ដាក់ចេញនូវវិធានការនិងសេចក្តីណែនាំស្តីពីការបង្ការជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយផ្តោតទៅលើប្រជាជនទូទៅ

2020-02-03 15:09:39 cri

លោក​WangBin អនុប្រធាន​នៃ​មន្ទីរ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​នៃ​គណៈកម្មាធិការ​សុខាភិបាល​​ជាតិ​ចិនបាន​ថ្លែង​ក្នុង​សន្និសីទ​កាសែតនៃគណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈថា​ ខណៈថ្ងៃ​ឈប់​សម្រាក​ដើម្បីអបរអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន បានបញ្ចប់​ គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិនបាន​ដាក់​ចេញ​នូវ​វិធានការ​និង​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្ការជំងឺ​រលាកសួត​បង្កដោយវីរុសកូរ៉ូណាប្រភេទ​ថ្មី ដោយផ្តោតទៅលើប្រជាជនទូទៅ ដែលបានធ្វើដំណើរ តាមគ្រប់ប្រព័ន្ធដឹកជញ្ជូន ដូចជា រថយន្ត​សាធារណៈ រថភ្លើង នាវា​​និង​យន្តហោះ​ ព្រម​ទាំង​​កន្លែង​សាធារណៈផ្សេងៗ ។

លោក​WangBin បានថ្លែង​ថា​ ត្រូវ​តែ​បង្កើន​ការសម្លាប់​មេរោគ​ នៅក្នុង​រថយន្ត​ រថភ្លើង​យន្តហោះ​និង​នាវា ​ដែល​កំពុងប្រតិបត្តិការ​អាជីវកម្ម​ ។​ បើសិនជាអាចធ្វើបាន ត្រូវ​ឱ្យ​អ្នក​ដំណើរ​អង្គុយ ​ឃ្លាត​ឱ្យបាន​ឆ្ងាយ​ពីគ្នា ។ ក្រៅពីនេះ អ្នក​ដំណើរ​ត្រូវ​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ជាមួយ​វត្ថុ​សាធារណៈ ​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ជាមួយ​អ្នក​ដទៃ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស