马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក LiKeqiang នាយករដ្ឋមន្រ្តីចិន ធ្វើជាអធិបតីនៃសន្និសីទក្រុមដឹកនាំការងារមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-02-03 15:12:20 cri

     កាល​ពី​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ ​លោក LiKeqiang សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយនៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ ​នាយករដ្ឋមន្រ្តី​និង​ជា​ប្រធាន​នៃ​ក្រុម​ដឹកនាំ​ការងារ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិនស្តីពីការបង្ការនិង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ បង្ក​ដោយ​វីរុសកូរ៉ូណាប្រភេទថ្មី ​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទក្រុម​ដឹកនាំការងារ​ដើម្បី​ចាត់ចែង​ការងារ​ទប់ស្កាត់ការ​រាត​ត្បាត​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុសកូរ៉ូណាប្រភេទថ្មី​និង​ការ​ធានា​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​ទី​ផ្សារ ​បង្កើន​ការ​ការគាំទ្រ​ផ្តល់​សម្ភារៈផ្នែក​វេជ្ជសាស្រ្តសម្រាប់​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លងដល់​ខេត្តHuBeiជា​ពិសេសគឺទី​ក្រុងWuHanនិង​តំបន់សំខាន់ៗដែលនៅជុំវិញ។

     សន្និសីទនេះ​បាន​ចង្អុលបង្ហាញថា គ្រប់តំបន់​នានា ​ត្រូវតែធានាយ៉ាង​ជាក់លាក់​នូវ​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់សម្ភារៈ​សម្រាប់​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លងនិងសម្ភារៈ​ប្រើប្រាស់​ចាំបាច់​ក្នុង​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃ។ ​ស្វែងយល់ ឱ្យបានទាន់​ពេល​វេលា​និង​ត្រឹមត្រូវ​ពី​សភាពការណ៍​ផ្គត់ផ្គង់និង​តម្រូវការ​នៃ​សម្ភារៈសម្រាប់​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លង​ដូចជាឱសថ ​សម្ភារៈ​និង​ឧបករណ៍​ការពារនិង​សម្លាប់មេរោគ​ជា​ដើម។ ចាត់វិធានការ​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​សហគ្រាស​មាន​ពាក់ព័ន្ធ ដើម្បីដំណើរការ​ផលិតកម្មឱ្យបានឆាប់ និង​ពង្រីក​ផលិតភាព។

    សន្និសីទនេះ​បាន​បង្ហាញ​ថា ​ការ​ធានាឆ្លើយ​តបនឹង​តម្រូវការ​នៃ​សម្ភារៈ​សម្រាប់​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លង​នៃ​ខេត្តHuBei ជា​ពិសេសគឺទី​ក្រុងWuHanជា​ការ​សំខាន់​បំផុត។ ធានា​ជា​អាទិភាពនូវ​តម្រូវការ​របស់ទី​ក្រុងWuHanនិង​តំបន់សំខាន់ៗ​ផ្សេង​ទៀត​នៃ​ខេត្តHuBei។

ត្រូវប្រញាប់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត​សំខាន់ៗ ​សម្រាប់​បង្ការ​និង​គ្រប់គ្រងជំងឺ​ឆ្លង ដែលកំពុងខ្វះខាតនៅខេត្តHuBei ដូចជា ម៉ាសនិងសម្លៀកបំពាក់​ការពារ ជាដើម៕

អ្នកបកប្រែ:马小青
ប្លុកពិសេស